បែកធ្លាយរូបរាង Huawei Watch GT 5 មុនចេញលក់នៅថ្ងៃខាងមុខ!

កាលពីដើមខែនេះ ក្រុមហ៊ុន Huawei បានប្រកាសថាខ្លួននឹងបង្ហាញ Huawei Watch GT 5 នៅថ្ងៃទី 19 ខែកញ្ញា នេះ ហើយថែមទាំងបានបង្ហាញពីការរចនារូបរាងខ្លះៗផងដែរ។ គេមើលឃើញថា GT 5​ វាមិនសូវមានអ្វីប្លែកពី​ Watch GT 4 នោះទេ នេះបើតាមការលេចធ្លាយនៃ ម៉ូដែល GT 5​ ថ្មីនេះ ។

នាឡិកា​ដៃនេះត្រូវបានរចនាឡើង​ដែល​មាន​តួ​រាង​ប្រាំបី​ជ្រុង​និង​រាង​ជា​រង្វង់​មូល តាមការសម្គាល់មើល GT 5 ជំនាន់នេះនឹងមានទំហំ 46mm និង 42mm ។ ហើយសម្រាប់ GT 5 ត្រូវបានគេរំពឹងថានឹងរក្សាទំហំអេក្រង់ OLED ដូចគ្នា – 1.43 អ៊ីញ និង 1.32 អ៊ីញ ។

ជាការពិតណាស់បើតាមការបែកធ្លាយ GT 5 នៅក្នុងជំនាន់នេះ គឺនឹងមានមុខងារខុសពីជំនាន់មុន ដូចជាប្រព័ន្ធត្រួតពិនិត្យសុខភាព TruSense ថ្មី។ បច្ចេកវិទ្យានេះរួមបញ្ចូលការតាមដានចង្វាក់បេះដូង SpO2 និងការវាស់ផ្លូវដង្ហើម វាស់សម្ពាធឈាម និងសីតុណ្ហភាពរាងកាយ ។
Huawei Watch GT 5 នឹងប្រហែលក្លាយជានាឡិកាដំបូងគេដែលបំពាក់នូវប្រព័ន្ធ TruSense។

គួរបញ្ជាក់ផងដែលថា Huawei Watch GT 5 វាគ្រាន់តែជាពត៌មានបែកធ្លាយប៉ុណ្ណោះ រង់ចាំមើលការចេញជាផ្លូវការនៅថ្ងៃខាងមុខ។

ប្រភព : gsmarena