Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Lava Blaze 3 5G បង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Dimensity 6300 នឹងមុខងារ Vibe Light!! - techlist

Lava Blaze 3 5G បង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Dimensity 6300 នឹងមុខងារ Vibe Light!!

Lava Blaze 3 5G នឹងមានលក់នៅក្នុងប្រទេសឥណ្ឌាជាមួយ នឹងមុខងារថ្មីៗ ជាមួយនឹងខ្ទង់ថវិការស្តើង។
Lava Blaze 3 5G បំពាក់ដោយបន្ទះឈីប Mediatek Dimensity 6300 ជាមួយអេក្រង់ LCDទំហំ 6.56 អ៊ីញ នឹងកម្រិតភាពច្បាស់ HD+ នឹង 90Hz ។
វាត្រូវបានភ្ជាប់ជាមួយនឹង RAM ទំហំ 6GB (នឹងអាចបន្ថែមRAMខាងក្រៅបាន 6GB ) និងអង្គផ្ទុកទិន្នន័យ 128GB (UFS 2.2) ហើយក៏អាចបន្ថែមនឹងកាត microSD រហូតដល់ 1TB ពីក្រៅថែមទៀត ។ ទូរស័ព្ទនេះដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ Android 14 ។


វាក៏មកជាមួយ Wi-Fi 5 (ac), នឹង Bluetooth 5.2 ក៏ដូចជារន្ធដោតកាស 3.5mm និងឧបករណ៍បំពងសំឡេងស្តេរ៉េអូ (stereo) ។ ហើយឧបករណ៍ស្កេន ម្រាមដៃនៅចំហៀង វាក៏អាចដោះសោទូរស័ព្ទបានលឿនក្នុងរយៈពេល 0.24 វិនាទី ។

ចំពោះកាមេរ៉ា គោល 50MP និងកាមេរ៉ាជំនួយ 2MP នឹងកាមេរ៉ាមុខមានទំហំ        8MP   ហើយក៏បំពាក់ជាមួយមុខងារ Vibe Light មកជាមួយផងដែរ ។
ចំណែកថាមពលថ្មវាមាន 5,000mAh Li-Po  ជាមួយនឹងការសាកថ្ម 18W តាមរយៈ USB-C ។ ហើយត្រូវចំណាយពេលលើសពី 2 ម៉ោងជាង សម្រាប់ការសាកពេញ 100%

Lava Blaze 3 5G នឹងមានលក់ចាប់ពីថ្ងៃទី 18 ខែកញ្ញានេះ នៅលើ ហាងអនឡាញរបស់ Lava ក៏ដូចជា Amazon India ផងដែរ។

ប្រភព : GSMArena