Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Honor Watch 5 ថ្មី ជាមួយថាមពលថ្មកាន់បាន15ថ្ងៃ។ - techlist

Honor Watch 5 ថ្មី ជាមួយថាមពលថ្មកាន់បាន15ថ្ងៃ។

ក្រុមហ៊ុន Honor ប្រកាសចេញនូវនាឡិកាឆ្លាតវៃថ្មីមួយទៀតគឺ Honor Watch 5។ ដែលវានឹងមកស្នងតំណែងរបស់ Honor Watch 4 កាលពីឆ្នាំមុន វាក៏នឹងមានអេក្រង់ធំជាង និងភ្លឺជាងមុន ហើយមានភាពធន់ ថ្មកាន់បានយូរ និងប្រព័ន្ធតាមដានសុខភាពកាន់តែត្រឹមត្រូវ។

នាឡិកា Honor Watch 5 មានអេក្រង់ AMOLED ធំជាង 1.85 អ៊ីញ ជាមួយនឹងកម្រិតភាពច្បាស់ 450 x 390px និងកម្រិតពន្លឺខ្ពស់បំផុត 1,000 nits។

នាឡិកាឆ្លាតវៃនេះត្រូវបានហុំព័ទ្ធដោយស៊ុមអាលុយមីញ៉ូមជុំវិញវា នឹងមានប៊ូតុងបង្វិលសម្រាប់ការគ្រប់គ្រងកាន់តែងាយស្រួល ក៏ដូចជាឧបករណ៍បំពងសម្លេង និងឧបករណ៍ស្រូបសំឡេង សម្រាប់ការហៅតាមប៊្លូធូស។

Watch 5 មាន​កម្រិត IP68 និង​មិន​មានការជ្រាប​ទឹកកម្រិត 5ATM ដូច្នេះ​អ្នក​អាច​ហែល​ទឹក​បានដោយគ្មានការព្រួយបារម្ភ។ វាក៏បានភ្ជាប់មកជាមួយប្រព័ន្ធ GPS នៅលើឧបករណ៍ផងដែរ។ វាភ្ជាប់ជាមួយប៊្លូធូស 5.2 ជាមួយនឹងទិន័យផ្ទុក 4GB សម្រាប់រក្សាទុកបញ្ជីចាក់តន្ត្រី។ វាក៏បំពាក់មកជាមួយឧបករណ៍ តាមដានសុខភាព នឹង ពិនិត្យមើលសុខភាពយើងបានឆាប់រហ័សផងដែរ។

នឹងមានថាមពលថ្ម 480mAh Silicon-carbon ដែលបង្កើនដង់ស៊ីតេថាមពលរហូតដល់ 21% បើប្រៀបធៀបទៅនឹងថ្មនៅលើនាឡិកា Honor 4 ស៊េរីមុន ដែលដំណើរការដោយ Turbo X Smart Power Managementវាធានាបាននូវការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព   ក្រុមហ៊ុន Honor អះអាងថា ថ្មរបស់វាអាចប្រើបានរហូតដល់ 15 ថ្ងៃ។

ដូចគ្នានេះដែរ Honor Watch 5 ក៏មានច្រើនពណ៌សម្រាប់ជ្រើសរើសផងដែរ ហើយចំពោះតម្លៃរបស់វាមិនទាន់បានចេញជាផ្លូវការនោះឡើយ។

ប្រភពៈ GSMArena