Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
GoPro Hero 13 Black នឹងបន្ថែម Lenes ខាងក្រៅមកជាមួយ។ - techlist

GoPro Hero 13 Black នឹងបន្ថែម Lenes ខាងក្រៅមកជាមួយ។

GoPro ​បានបញ្ចេញការអាប់ដែត ទៅលើមុខងារCamera GoPro Hero 13 Black របស់ខ្លួន ដែលនឹងបន្ថែម​មកជាមួយនឹង Lenes នៅក្រៅទៀតផង។ GoPro ត្រៀមប្រកាសដាកលក់Cameraស៊េរីថ្មី របស់ខ្លួន។
ទាំងពីម៉ូឌែលគឺ៖
. GoPro Hero ដែលមានតម្លៃ $199។ និង
. GoPro Hero 13 Black មានតម្លៃ $399

ក្រុមហ៊ុនក៏បានបើកឲ្យធ្វើការកក់ទិញមុន ពីឥឡូវនេះបាន
ដែលទាំងពីរម៉ូឌែលនេះនឹងចេញជាផ្លូវការនៅថ្ងៃទី 10 ខែកញ្ញា និងថ្ងៃទី 22 ខែកញ្ញា នេះតែម្តង។
GoPro នឹងបន្ថែមមុខងារថ្មីមួយចំនួននៅលើ 13 Black
ដែលមានជើងអាចដាក់ឆក់ជាប់នឹង camera បាន​ និងបន្ទះសាកថ្មឆក់ពីខាងក្រៅ ហើយក៏មានបន្ថែមមកជាមួយនឹង Lenes ថ្មី នៅខាងក្រៅចំនួន 3 ។ ថែមទាំងរចនាថ្មថ្មី ដែលក្រុមហ៊ុនបញ្ជាក់ថា វាមានសមត្ថភាពខ្ពស់ជាងGoProជំនាន់មុនរហូតដល់ 10 ភាគរយ។

Hero 13 Black ក៏បានភ្ជាប់មកជាមួយប្រព័ន្ធកាត់បន្ថយសំលេងដែលរំខាននៅក្នុងកាមេរ៉ា ឬហៅថា noise reduction នឹងអាចថតវីដេអូកម្រិត HLG HDR និងវីដេអូ 10-bit នៅក្នុង G-Log ។ វាក៏មានមុខងារ burst slo-mo mode ដែលអាចថតវីដេអូក្នុងកម្រិត
. 120fps នៅក្នុងកម្រិត 5.3K         ក្នុងមួយវិនាទី
. 360fps នៅក្នុងកម្រិត 900p         ក្នុងមួយវិនាទី
. 400fps នៅក្នុងកម្រិត 720p         ក្នុងមួយវិនាទី

ហើយក៏បានបំពាក់មកជាមួយ Wi-Fi ជំនាន់ទី 6  ដែលវាមានល្បឿនលឿនជាង Wi-Fi ជំនាន់ទី 5 ​រហូត​ដល់ 40%”។

ជាមួយគ្នានេះដែរ​ GoPro ​បានបញ្ចេញ Lenses HB-Series ថ្មី​សម្រាប់​ប្រើ​ជាមួយ Hero 13 Black។ ដែលមាន
. Ultra Wide Lens Mod ដែលវាអាចចាប់យករូបភាពបាន 177 ដឺ       ក្រេ ដែលមានតម្លៃ ($99.99) ។ និង
.Macro Lens Mod អាចចាប់យករូបភាពបានជិតច្បាស់ close-ups ដែលក្រុមហ៊ុនដាក់លក់ក្នុងតម្លៃ ​​($129.99)
នឹង .​ Anamorphic Lens Mod ស៊េរីថ្មីមានតម្លៃ ($129.99) តែវាអាចចេញនៅឆ្នាំក្រោយ។

សម្រាប់ GoPro Hero ជាកាមេរ៉ាខ្នាតតូចថ្មីរបស់ GoPro ដែលមានទំហំតូចជាង 35 ភាគរយ និងស្រាលជាង 46 ភាគរយ។ ក្រុមហ៊ុនបានបញ្ជាក់ទៀតថា ថ្មថ្មីរបស់ Hero អាចដំណើរការបានប្រហែល 155 នាទី នៅពេលដែលយើងថតវីដេអូកម្រិត 1080p ក្នុងល្បឿន 30fps។ វាក៏អាចថតវីដេអូកម្រិត 4K ក្នុងល្បឿន 30fps និងអាចថតបែប slow motion 2.7K ក្នុងល្បឿន 60fps ផងដែរ។

គួរបញ្ជាក់ផងដែរថាចំពោះតម្លៃដែល GoPro បានបញ្ចេញនេះគឺសម្រាប់តែទីផ្សារ អឺរ៉ុប ប៉ុណ្ណោះ ចំណែកទីផ្សារនៅអាស៊ី ហើយនឹងស្រុកខ្មែររបស់យើងគឺមិនទាន់បញ្ជាក់នោះទេ។
ប្រភពៈ The Verge