Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Xiaomi អាចនឹងធ្វើការអាប់ដែតទៅលើមុខងារCamera ថ្មីរបស់ខ្លួននៅលើ Xiaomi 15 Ultra - techlist

Xiaomi អាចនឹងធ្វើការអាប់ដែតទៅលើមុខងារCamera ថ្មីរបស់ខ្លួននៅលើ Xiaomi 15 Ultra

ថ្មីៗនេះមាន ពត៌មានលេចឮមកថា Xiaomi កំពុងសង្ងំ បង្កើតបច្ចេកវិទ្យានៃកំណែទម្រង់Camera ថ្មីដើម្បីបំពាក់នៅលើ Xiaomi 15 Ultra ដែលអាចចេញនៅពេលខាងមុខនេះ។ Xiaomi 15 Ultra អាច​នឹង​មក​ដល់​ក្នុងពេលឆាប់ៗនេះ តាមពាក្យចចាមរ៉ាម ទូរស័ព្ទស៊េរីថ្មីនេះគេនឹងធ្វើឲ្យល្អជាង 14 Ultra ស៊េរីមុន ។ ហើយ Camera របស់វាប្រហែលអាចបន្ថែមមកជាមួយនឹងlens zoom រហូតដល់ 200 MP

ហើយកាមេរ៉ាគោលរបស់វាអាចនឹងបំពាក់ sensor Sony LYT-900
ដែលវាអាចថតនៅកន្លែងដែលមានពន្លឺតិចបានល្អជាង Xiaomi 14 Ultra ។
ចំពោះ Camera របស់ 15 Ultra នេះក៏ប្រហែលអាចធ្វើការzoom បាន10 x optical zoom នឹង 120 x digital zoom ហើយមានទំហំទៅដល់ 200 MP

ចំពោះcameraខាងក្រោយរបស់វាអាចថតVideo កម្រិត 4K Cinematic និង 8k 30 frame ។ ហើយចំពោះកាមេរ៉ាមុខរបស់វាអាចនឹងតំឡើងរហូតដល់ 50 MP។

Xiaomi 15 Ultra នឹងបំពាក់នូវបន្ទះ Chip Snapdragon 8 Gen 4
របស់ក្រុមហ៊ុន Qualcomm និង HyperOS 2.0 ដោយផ្អែកលើប្រព័ន្ទប្រតិបត្តិការ Android 15។

Xiaomi រំពឹងថា ​អ្នកប្រើប្រាស់ នឹងទទួលបានអារម្មណ៍រំភើបជាមួយនឹងCamera zoom 10x របស់ខ្លួន ។

ប្រភពៈ GSMArena