Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Samsung ថា ស្មាតហ្វូនស៊េរី Galaxy S25 របស់ខ្លួននឹងប្រើប្រាស់បន្ទះឈីប Snapdragon 8 Gen 4 របស់ក្រុមហ៊ុន Qualcomm ដើម្បីប្រកួតប្រជែងជាមួយ iPhone 16 - techlist

Samsung ថា ស្មាតហ្វូនស៊េរី Galaxy S25 របស់ខ្លួននឹងប្រើប្រាស់បន្ទះឈីប Snapdragon 8 Gen 4 របស់ក្រុមហ៊ុន Qualcomm ដើម្បីប្រកួតប្រជែងជាមួយ iPhone 16

កាលពីពេលថ្មីៗនេះ បើយោងតាមរបាយការណ៍ពី Hankyung ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េ បានឱ្យដឹងថា ក្រុមហ៊ុន Samsung កំពុងត្រៀមខ្លួនក្នុងការចេញលក់ជាផ្លូវការនូវស្មាតហ្វូនស៊េរី Galaxy S25 របស់ខ្លួននៅក្នុងខែមករាឆ្នាំក្រោយ ដោយម៉ូដែលទាំងអស់រំពឹងថានឹងប្រើប្រាស់បន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm ទាំងស្រុង។

ក្នុងនោះពួកគេបានបង្ហាញថា Galaxy S25, Galaxy S25+, និង Galaxy S25 Ultra នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4 សម្រាប់ប្រព័ន្ធដំណើរការ Galaxy ទូទាំងពិភពលោក ជំនួសឱ្យបន្ទះឈីប Exynos 2500 ដែល Samsung បានប្រើមុននេះសម្រាប់តំបន់មួយចំនួន។

គួរឲដឹងថា កាលពីពេលកន្លងទៅថ្មីៗនេះបន្តិច វានៅតែត្រូវបានគេជឿជាក់ថា ក្រុមហ៊ុន Samsung អាចនឹងប្រើប្រាស់បន្ទះឈីប Exynos 2500 របស់ខ្លួនសម្រាប់ Galaxy S25 និង Galaxy S25+ នៅក្នុងតំបន់មួយចំនួន តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះ បានបញ្ជាក់ថាពួគេបានផ្លាស់ប្តូរផែនការនេះ ដោយជ្រើសរើសយកបន្ទះ Snapdragon របស់ Qualcomm ជំនួសវិញ។

ពួកគេបាននិយាយសង្កត់ធ្ងន់ថា បន្ទះឈីប Snapdragon 8 Gen 4 នឹងផ្តល់ឱ្យមានភាពប្រសើរឡើងជាង ៣០ភាគរយ នៅក្នុងការដំណើរការ AI និង GPU ដែលស្របតាមយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Samsung ដើម្បីប្រកួតប្រជែងជាមួយ iPhone 16 របស់ Apple ដែលសង្កត់ធ្ងន់លើសមត្ថភាព AI ។ លើសពីនេះទៅទៀត ក្រុមហ៊ុន Samsung ក៏គ្រោងនឹងបង្កើនវត្តមានរបស់ខ្លួននៅក្នុងទីផ្សារ AI processor លំដាប់ខ្ពស់ ដែលបច្ចុប្បន្នគ្រប់គ្រងដោយ Apple តាមរយៈការផ្សព្វផ្សាយរបស់ Galaxy S25 ជាមួយនឹង AP របស់ Qualcomm ។

គួរបញ្ជាក់ផងថា ចំពោះការវិនិយោគហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Samsung ក្នុងការអភិវឌ្ឍន៍បន្ទះឈីបមានការកើនឡើងជាខ្លាំង ដោយការចំណាយលើបន្ទះឈីបស្មាតហ្វូនបានកើនឡើងពី ៥,៦៩ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ ដល់ ៨,៧៥ ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៣។ ដែលក្នុងនោះ ការចំណាយក្នុងការបង្កើតបន្ទះឈីបនៅក្នុងឆ្នាំ២០២៣ មានចំនួនស្មើនឹង ២០ភាគរយ នៃប្រាក់សរុបក្នុងការផលិតស្មាតហ្វូន៕

 

ប្រភពៈ FoneArena