Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Infinix ចេញទូរស័ព្ទដៃលំដាប់ថវិកាសេរ៊ីថ្មី តម្លៃខ្ទង់ ៣០០ដុល្លារ អាចថតវីដេអូ 4K ក្នុងល្បឿន 60fps - techlist

Infinix ចេញទូរស័ព្ទដៃលំដាប់ថវិកាសេរ៊ីថ្មី តម្លៃខ្ទង់ ៣០០ដុល្លារ អាចថតវីដេអូ 4K ក្នុងល្បឿន 60fps

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Infinix បានប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវទូរស័ព្ទដៃ Infinix ZERO 40 Series ជាមួយតម្លៃលក់ ២៨៩ និង ៣៩៩​ដុល្លារ ក្នុងទីផ្សារសកល។

ទូរស័ព្ទដៃ ZERO 40 4G និង ZERO 40 5G បំពាក់ដោយអេក្រង់ AMOLED កោង ៥៥ដឺក្រេ ទំហំ ៦,៧៤អ៊ីញ 120Hz និង 144Hz មានមុខងារការពារកញ្ចក់ Gorilla Glass 5 និងមានកម្រិតពន្លឺ 1,300 nits។ សម្រាប់ទូរស័ព្ទដៃ ZERO 40 5G ដំណើរការដោយបន្ទះឈីប MediaTek Dimensity 8200 ព្រមទាំងទទួលបាន RAM 12GB និងអង្គផ្ទុកទិន្នន័យ 256GB ឬ 512GB ខណៈ ZERO 40 បំពាក់បន្ទះឈីប Helio G100 ទទួលបាន RAM 8GB និងជម្រើសអង្គផ្ទុកទិន្នន័យដូចគ្នា។ លើសពីនេះទៅទៀត ម៉ូដែលទាំងពីរនេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 14 នៅលើ XOS 14.5។

ចំពោះទូរស័ព្ទដៃ Infinix ZERO 40 Series ទាំង២ម៉ូដែលនេះ មានបំពាក់ជាមួយកាមេរ៉ាខាងមុខទំហំ 50MP និងកាមេរ៉ាមេខាងក្រោយទំហំ 108MP មានមុខងារគ្រប់គ្រងលំនឹង OIS រួមជាមួយលេន ultrawide ទំហំ 50MP និង depth sensor 2MP ។ ZERO 40 5G គាំទ្រការថតវីដេអូ 4K ក្នុងល្បឿន 60fps ខណៈពេលដែល ZERO 40 គាំទ្រការថតវីដេអូរហូតដល់ 2K 30fps ។ ក្នុងនោះទូរស័ព្ទទាំង២ម៉ូដែលនេះ ទទួលបានថ្ម 5,000 mAh គាំទ្រការសាកថ្មតាមខ្សែ 45W ហើយ ZERO 40 5G គាំទ្រការសាកឥតខ្សែ 10W និង 20W ចំណែកឯ ZERO 40 មិនគាំទ្រការសាកឥតខ្សែ។

គួរឲដឹងថា ZERO 40 5G មានកម្រាស់ ៧,៩ ម.ម និងមានទម្ងន់ ១៩៥ក្រាម ខណៈពេលដែល ZERO 40 មានកម្រាស់ ៧,៧ ម.ម និងមានទម្ងន់ ១៨០ក្រាម។ សម្រាប់ការតភ្ជាប់ ZERO 40 គាំទ្រ Wi-Fi 5 ខណៈពេលដែល ZERO 40 5G គាំទ្រ Wi-Fi 6E មុខងារ GoPro mode ដែលអាចភ្ជាប់ជាមួយកាមេរ៉ា GoPro បាន ហើយវាក៏រួមបញ្ចូលផងដែរនូវមុខងារ AI សម្រាប់ការថតរូប និងថតវីដេអូ៕

ប្រភពៈ FoneArena