ថ្មីៗនេះដែរ Xiaomi ទើបតែដាក់បង្ហាញ Redmi Watch 5 Lite ដែលជានាឡិកាឆ្លាតវៃចុងក្រោយបំផុតរបស់ក្រុមហ៊ុន នាឡិកានេះមានអេក្រង់ AMOLED ទំហំ 1.96 អ៊ីញ ដែលមានកម្រិតពន្លឺរហូតដល់ 600 nits។
ហើយវាក៏មានមុខងារការហៅតាម Bluetooth មីក្រូហ្វូន និងឧបករណ៍បំពងសំឡេងដែលភ្ជាប់មកជាមួយសម្រាប់ការហៅទូរសព្ទ នឹង 2-Mic ENC សម្រាប់ការហៅច្បាស់ ហើយក្រុមហ៊ុនបានបញ្ជាក់ ថាការហៅគឺច្បាស់ហើយវាអាចលុបចោលសំលេងរំខានបានល្អផង។ វាមានការរចនាពីលោហធាតុ ជាមួយនឹងមុខងារ ត្រួតពិនិត្យសុខភាព 24 x 7 មុខងារកីឡា 160+ មុខងារនាឡិកា 200+ និងធន់នឹងទឹក 5ATM/50 ម៉ែត្រ ។
ហើយនាឡិការនេះដែរ យើងសាកថ្មម្តងអាចប្រើបានដល់ទៅ 18 ថ្ងៃ ជាមួយថាមពលថ្មដ៏ធំ 470mAh។ Redmi Watch 5 Lite ក៏មានពណ៌ផ្សេងគ្នាដូចជា ពណ៌ខ្មៅ និងពណ៌មាសស្រាល ដែលវាមានតម្លៃ Rs. 3.999 ឬស្មើ 47.49 ដុល្លារ ក្នុងទីផ្សារប្រទេសឥណ្ឌា ។
ប្រភព :fonearena