Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
មេធំ Telegram ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ! - techlist

មេធំ Telegram ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ !

ក្រោយពីការសាកសួរអស់រយៈពេល 4 ថ្ងៃ ពេលនេះ​មេធំ Telegram លោក Pavel Durov ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ។ ហើយលោកសន្យាថានឹងធ្វើឲ្យ Telegram ល្អប្រសើរឡើងជាងមុនថែមទៀត។
យើងដឹងហើយមួយរយៈពិតជាផ្ទុះជុំវិញការចោទប្រកាន់ទៅលើលោក Durov ដែលជាមេធំរបស់ Telegram អំពីបញ្ហាកើតមានឡើងកន្លងមកមួយចំនួន។

​​គួរបញ្ជាក់ដែលថា Durov ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេតជាផ្លូវការ នៅក្នុងប្រទេសបារាំងទាក់ទងកម្មវិធី​ Telegram ដែលមានការប្រើខុសច្បាស់ផ្សេង ដូចជាឧក្រិដ្ឋកម្មរួមទាំងការក្លែងបន្លំ ការជួញដូរគ្រឿងញៀន និងការចែករំលែករូបភាព ដែលរំលោភបំពានលើផ្លូវភេទកុមារ ។

មេធាវីរបស់  Durov បាននិយាយថា វាមិនសមហេតុផលទេក្នុងការស៊ើបអង្កេតថៅកែ Telegram ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយមនុស្សផ្សេងទៀតនៅលើកម្មវិធី Telegram នោះ ។


Durov និយាយថាអ្នកប្រើប្រាស់ Telegram មិនមានអ្វីទក់ទងនឹងឧក្រិដ្ឋកម្មឡើយ។​  តិចតួចបំផុត ដែលមានសកម្មភាពខុសច្បាប់ បង្កើតរូបភាពមិនល្អសម្រាប់កម្មវិធីទាំងមូល ហើយនេះក៏ជាអ្វីដែល Telegram នៅឆ្នាំនេះត្រូវកែសម្រួលដើម្បីឲ្យបានល្អប្រសើរវិញ។ លោក Pavel Durov នឹងដោះបញ្ហាដែលកើតមានឡើង ហើយនឹងត្រូវដកចោលនៅមុខងារមួយចំនួនដែលដែ​លត្រូវបំពានដោយអំពើរខុសច្បាប់។  Durov បានបិទទាក់ទងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលវាហាក់ប្រើខុសដោយជនអនាមិក។

Durov បាននិយាយថា Telegram មិនល្អឥតខ្ចោះទេ។ គាត់ក៏បន្តថា ចំពោះការអះអាងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលថា Telegram គឺជាកន្លែងអនាធិបតេយ្យនោះគឺមិនពិតទេ ។ Telegram បានដកការបង្ហោះ និងគេហទំព័រ ដែលបង្កគ្រោះថ្នាក់រាប់លានជារៀងរាល់ថ្ងៃ។

ប៉ុន្តែយ៉ាងណាមិញ រឿងនេះក៏បានដោះស្រាយក្រោយពីលោក Durov បានបកស្រាយអំពីបញ្ហាដែលត្រូវបានគេចោទប្រកាន់មកលើ កម្មវិធីរបស់ខ្លួន តែយ៉ាងណាក៏លោកមិនបានបោះបង់ចោល ហើយខំប្រឹងពង្រឹងTelegram
ឲ្យកាន់តែប្រសើរ។

ប្រភព : Reuters.