Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
មកដឹងមុខងារ vivo T3 Ultra ខ្លះៗមុនចេញលក់នៅក្នុងប្រទេសឥណ្ឌានាថ្ងៃស្អែក! - techlist

មកដឹងមុខងារ vivo T3 Ultra ខ្លះៗមុនចេញលក់នៅក្នុងប្រទេសឥណ្ឌានាថ្ងៃស្អែក!

vivo បានបញ្ជាក់អំពីលក្ខណៈសម្បត្តិសំខាន់ៗរបស់ vivo T3 Ultra មុនការបង្ហាញខ្លួននៅថ្ងៃស្អែកក្នុងប្រទេសឥណ្ឌា។តាមគេហទំព័រផ្សព្វផ្សាយ vivo នៅឥណ្ឌាដោយបានបង្ហាញថា T3 Ultra នឹងត្រូវបានដំណើរការដោយ Dimensity 9200+ SoC ហើយនឹងមានRAM ដល់ទៅ 12GB និង Memory 256GB ។

vivo T3 Ultra នឹងមានអេក្រង់កោង 6.78″ 1.5K 120Hz AMOLED ជាមួយនឹងកម្រិតពន្លឺខ្ពស់បំផុត 4,500 nits និងគាំទ្រ HDR10+ ។ វានឹងត្រូវបានបំពាក់ដោយថាមពលថ្ម 5,500 mAh ជាមួយនឹងការសាកថ្មតាមខ្សែ 80W ។

សម្រាប់កាមេរ៉ា vivo T3 Ultra នឹងមានកាមេរ៉ាចំនួន 3 គ្រាប់ កាមេរ៉ាគោលវាមាន 50MP primary (Sony IMX921, OIS), 8MP ultrawide និងកាមេរ៉ាមុខមាន 50MP ។ T3 Ultra ក៏អាចថតវីដេអូកម្រិត 4K បានដែរ ។ ហើយស្មាតហ្វូននេះនឹងមានកម្រាស់ 7.58mm និងមានកម្រិតការពារទឹក IP68 ផងដែរ។

vivo T3 Ultra នឹងត្រូវដាក់លក់នៅក្នុងប្រទេសឥណ្ឌានៅថ្ងៃស្អែក ពេលថ្ងៃត្រង់ ហើយនឹងត្រូវបានដាក់លក់តាមរយៈគេហទំព័រឥណ្ឌារបស់ vivo Flipkart និងហាងលក់រាយក្រៅផ្សេងៗ វានឹងមានតម្លៃក្រោម ($395)។
ប្រភព : GSMArena