Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
លេចឮដំណឹងអំពីការបែកធ្លាយនៃរូបរាង Samsung Galaxy S25 Ultra - techlist

លេចឮដំណឹងអំពីការបែកធ្លាយនៃរូបរាង Samsung Galaxy S25 Ultra

ថ្មីៗនេះ Samsung Galaxy S25 Ultra ត្រូវបានគេរំពឹងថានឹងមកដល់ក្នុងខែមករាខាងមុខនេះ ហើយវាមានព័ត៌មានជាច្រើនបានបែកធ្លាយផងដែរ។
ពេលនេះក៏មានការចង្អុលបង្ហាញយ៉ាងជាក់លាក់មួយដោយ លេចធ្លាយពី Ice Universe ថា ទាក់ទងនឹងការរចនា កាមេរ៉ា Galaxy S25 Ultra គឺមិនត្រូវបានដឹងច្បាស់នោះទេ ដូច្នេះអ្វីដែលអ្នកឃើញរូបភាពតាមពត៌មានមួយចំនួន វាគ្រាន់តែជាការរំពឹងទុកប៉ុណ្ណោះ។


ខណៈពេលដែរ ការបង្ហាញទូទៅនៃរូបរាងរបស់ S25 Ultra គឺវាមិនត្រឹមត្រូវ 100% ទៅតាមព័ត៌មានដែលចេញផ្សាយនោះទេ ។ បើតាមពាក្យចចាមអារ៉ាមកន្លងមកបានបង្ហាញនោះថា S25 Ultra នឹងមានកាមេរ៉ាគោល 3x telephoto និង 5x telephoto ដូចជំនាន់មុនរបស់វា ដោយមានតែ ultrawide ប៉ុណ្ណោះដែលទទួលបានការអាប់ដេតទៅកាន់ 50 MP ISOCELL sensor JN3 ។

ទូរស័ព្ទនេះមានទម្ងន់ 219g ដែលធ្វើវាស្រាលជាង Galaxy S24 Ultra  ។ វានឹងអាចមានថាមពលថ្ម 5,000 mAh ជាមួយនឹងការគាំទ្រសម្រាប់ការសាកថ្មតាមខ្សែ 45W ។ ហើយវាក៏អាចបំពាក់នៅ បន្ទះឈីប Snapdragon 8 Gen 4 របស់ក្រុមហ៊ុន Qualcomm ដែលគ្រោងនឹងចេញជាផ្លូវការនៅខែក្រោយផងដែរ។

ប្រភព : GSMArena