Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
បណ្តាលប្រទេសទាំង 5 រួមគ្នាបង្កើត រូបិយប័ណ្ណថ្មី (BRICS)ហើយឈប់ប្រើប្រាស់រូបិយប័ណ្ណ សហរដ្ឋអាមេរិក!!! - techlist

បណ្តាលប្រទេសទាំង 5 រួមគ្នាបង្កើត រូបិយប័ណ្ណថ្មី (BRICS)ហើយឈប់ប្រើប្រាស់រូបិយប័ណ្ណ សហរដ្ឋអាមេរិក!!!

បណ្តាលប្រទេស BRICS ដែលរួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ដោយពួកគេកំពុងស្វែងរកការបង្កើតរូបិយប័ណ្ណថ្មីដែលគាំទ្រដោយកញ្ចប់រូបិយប័ណ្ណរៀងៗខ្លួន។ ហើយរូបិយប័ណ្ណថ្មីនេះនឹងមានតម្លៃថ្លៃជាងរូបិយប័ណ្ណរបស់អាមេរិកទ្វេដង។

នាពេលថ្មីៗនេះមាន កិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៤   ដែលប្រព្រឹត្តទៅនៅថ្ងៃទី 22 ដល់ថ្ងៃទី 24 ខែតុលា កន្លងមកនេះនៅទីក្រុង Kazan ប្រទេសរុស្ស៊ី។ បណ្តាប្រទេស BRICS ត្រូវបានគេរំពឹងថានឹងបន្តការពិភាក្សារបស់ពួកគេអំពីការបង្កើតរូបិយប័ណ្ណថ្មីនេះ ដម្បីជំនួសឲ្យការប្រើប្រាក់ដុល្លារអាមេរិក។

ពួកគេមានហេតុផលមួយចំនួនសម្រាប់ការចង់បង្កើតរូបិយប័ណ្ណថ្មីនេះ។ ប្រសិនបើប្រទេស BRICS (ដែលមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង) បង្កើតរូបិយប័ណ្ណរួមគ្នារបស់ពួកគេមែន ពួកគេអាចកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក និងប្រព័ន្ធហិរញ្ញវត្ថុពិភពលោកបច្ចុប្បន្ន ដែលប្រាក់ដុល្លារអាមេរិកត្រូវបានប្រើប្រាស់យ៉ាងខ្លាំងក្នុងពាណិជ្ជកម្មសកល ដែលស្មើនឹង 90% នៃការជួញដូររូបិយប័ណ្ណ។ BRICS ចង់គ្រប់គ្រងកាន់តែច្រើនលើសេដ្ឋកិច្ច នឹងចង់បម្រើផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់ពួកគេកាន់តែប្រសើរឡើង និងអនុញ្ញាតឱ្យពួកគេប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចដោយឈរជើងស្មើភាពគ្នាជាមួយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។

តើរូបិយប័ណ្ណ BRICS នឹងចេញនៅពេលណា? មិន​ទាន់​មាន​កាលបរិច្ឆេទ ​ ​ច្បាស់​លាស់​នៅ​ឡើយ​ទេប៉ុន្តែ​ថ្នាក់​ដឹក​នាំ​ប្រទេសបណ្តាលប្រទេសដែលបានចូលរួម ​បាន​ពិភាក្សា​អំពី​លទ្ធភាព​ជា​យូរ​មក​ហើយ។ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល BRICS លើកទី ដែលបានធ្វើឡើងនៅពាក់កណ្តាលឆ្នាំ 2022 ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ប្រទេស BRICS គ្រោងនឹងចេញ “រូបិយប័ណ្ណបម្រុងពិភពលោកថ្មី” ហើយត្រៀមខ្លួនជាស្រេចដើម្បីធ្វើការដោយបើកចំហជាមួយដៃគូពាណិជ្ជកម្មទាំងអស់ដោយស្មើភាពគ្នា។

តែផ្ទុយមកវិញ ប្រសិនបើពួកគេបង្កើតពិតមែន វាទំនងជាអាចនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រាក់ដុល្លារអាមេរិក ដែលអាចនាំឱ្យមានការធ្លាក់ចុះនៃតម្រូវការប្រើប្រាស់។ ផ្ទុយទៅវិញ វានឹងមានផលប៉ះពាល់ដល់សហរដ្ឋអាមេរិក និងសេដ្ឋកិច្ចពិភពលោកផងដែរ​។

ប្រភព : nasdaq.com