Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Pad 7 និង Pad 7 Pro ពេលនេះប្រកាសចេញជាផ្លូវការហើយ ដោយភ្ជាប់មកជាមួយ Snapdragon 7+ Gen 3​ និង Snapdragon 8s Gen 3  - techlist

Pad 7 និង Pad 7 Pro ពេលនេះប្រកាសចេញជាផ្លូវការហើយ ដោយភ្ជាប់មកជាមួយ Snapdragon 7+ Gen 3​ និង Snapdragon 8s Gen 3 

Xiaomi ទើបតែបង្ហាញ ស៊េរី Xiaomi 15 ដោយពង្រីកជួររបស់ខ្លួនមិនត្រឹមតែនៅក្នុងវិស័យស្មាតហ្វូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយនឹង ថេប្លេត Xiaomi Pad 7 និង Xiaomi Pad 7 Pro ថ្មីផងដែរ ។ ជាមួយនឹងការរចនាដ៏ស្រស់ស្អាតនៃម៉ូដែលថេប្លេតនេះ។

Xiaomi Pad 7 លេចធ្លោសម្រាប់ អេក្រង់ LCD ទំហំ 11.2 អ៊ីញ ជាមួយនឹងកម្រិតភាពច្បាស់ 3.2K ជាមួយនឹង 144 Hz និងពន្លឺ 800 nits ។

វាដំណើរការដោយ Snapdragon 7+ Gen 3 ដែលរួមជាមួយនឹង RAM ទំហំ 8 ឬ 12 GB នៃ LPDDR5X និងអង្គចងចាំខាងក្នុងដែលអាចឡើងដល់ 256 GB នៅលើ UFS 4.0 ធានានូវភាពរលូន និងថាមពលខ្លាំង។

ចំពោះ ថាមពល ថ្ម 8,850 mAh ជាមួយនឹងសាកថ្មលឿន 45W ធានានូវការប្រើប្រាស់បានយូរ ដោយមិនចាំបាច់បញ្ចូលថ្មញឹកញាប់។ បើនិយាយពីការតភ្ជាប់ ថេប្លេតនេះគាំទ្រ Wi-Fi 6 និង Bluetooth 5.4។ ចំពោះផ្នែកកាមេរ៉ារបស់វា ខាងក្រោយមានទំហំ 13MP និង ខាងមុខ 8 MP។

សម្រាប់ Xiaomi Pad 7 Pro បង្កើនបទពិសោធន៍បន្ថែមទៀត។ ថាមពលខ្លាំងវាដំណើរការដោយ Snapdragon 8s Gen 3 ។ នឹងមានអង្គចងចាំរហូតដល់ 512 GB ដោយរក្សាបាននូវ RAM 8 ឬ 12 GB ដែលអាចឲ្យយើងដំណើរ ការច្រើនបានយ៉ាងរលូន និងគ្មានការរំខាន។

ចំពោះផ្នែកកាមេរ៉ា ក៏មានការកែលម្អខ្លះដែរ កាមេរ៉ាខាងក្រោយវាមានទំហំ 50 MP ខណៈដែលផ្នែកខាងមុខមាន 32 MP ។ នឹងភ្ជាប់មកជាមួយថាមពលថ្ម 8,850 mAh  ដែល Pro គាំទ្រការសាកថ្មលឿនជាងមុន រហូតដល់ទៅ 67W ដែលផ្តល់នូវការសាកពេញក្នុងរយៈពេលតិច។

ការតភ្ជាប់របស់ Pro ត្រូវបានធ្វើឱ្យប្រសើរឡើងជាមួយនឹងការគាំទ្រសម្រាប់ Wi-Fi 7 និង Bluetooth 5.4។ ដោយថេប្លេតទាំងពីរក៏ត្រូវបានដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android 15 និង HyperOS 2.0 ថ្មីផងដែរ។

ប្រភព : ceotech