Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Alexa 265 ​តូច ស្រាលជាងមុន និងបំពាក់ដោយសែនស័រ ទ្រង់ទ្រាយធំ! - techlist

Alexa 265 ​តូច ស្រាលជាងមុន និងបំពាក់ដោយសែនស័រ ទ្រង់ទ្រាយធំ!

Arri បានដាក់បង្ហាញ Alexa 265 ដែលជាកាមេរ៉ា 65mm ជំនាន់ក្រោយ ដែលមានទំហំតូចជាង ស្រាលជាងមុន និងបំពាក់ដោយសែនស័រ ទ្រង់ទ្រាយធំ។ Arri បានឆ្លើយតបទៅកាន់អ្នកប្រើប្រាស់របស់ខ្លួន ដោយរួមបញ្ចូលគ្នានូវឧបករណ៍ចាប់សញ្ញាធំរបស់ Alexa 65 និងគុណភាពរូបភាពខ្ពស់ជាមួយនឹងការរចនាតួខ្លួនតូចជាងមុន ផ្តល់ជូនអ្នកផលិតភាពយន្តអាជីព និងស្ទូឌីយោកម្រិតខ្ពស់។

Alexa 265 មានការរចនាតួខ្លួនស្រដៀងទៅនឹង Alexa 35 ប៉ុន្តែវាបំពាក់ សែនស័រ ដែលមានទំហំធំជាង Alexa 35 ដល់ទៅ 3 ដង។ ថ្វីបើ Sensor ធំជាងក៏ដោយ Alexa 265 គឺមានទម្ងន់ស្រាលជាង ដោយវាមានទម្ងន់ត្រឹមតែ 3.3 គីឡូក្រាមប៉ុណ្ណោះ។ បើប្រៀបធៀបទៅនឹង Alexa 65 ដែលមានទម្ងន់ 10.5 គីឡូក្រាម។ នេះធ្វើឱ្យ Alexa 265 មានទម្ងន់តិចជាងមួយភាគបីនៃទម្ងន់របស់ Alexa 65 ដែលផ្តល់នូវការចល័តកាន់តែច្រើន។

Alexa 265 បំពាក់នូវសែនស័រ ដែលអាចកែលម្អទៅលើការថតបានប្រសើរ ជាមួយនឹង ISO ដើមខ្ពស់ (3200 ដល់ 6400) ដែលផ្តល់នូវគុណភាពរូបភាពប្រសើរជាងមុន ពណ៌ខ្មៅកាន់តែច្បាស់ កម្រិតពណ៌កាន់តែប្រសើរឡើង និងកាត់បន្ថយសំឡេងរំខាន ជាពិសេសល្អក្នុងស្ថានភាពពន្លឺទាប ខណៈពេលដែល វារក្សាគុណភាពបង្ហាញ 6.5K របស់ Alexa 65 ។

Alexa 265 ប្រើប្រាស់ ប្រព័ន្ធ Arri Reveal Color Science ដើម្បីដំណើរការរូបភាពដោយផ្ទាល់នៅក្នុងកាមេរ៉ា ដោយធានាបានពណ៌ដើម។​ មិនតែប៉ុណ្ណោះ Arri Alexa 265 គឺជាកាមេរ៉ាកម្រិតខ្ពស់ដែលថតវីដេអូមានគុណភាពខ្ពស់ និងផ្តល់នូវលក្ខណៈពិសេសដូចជាការគាំទ្រកម្រិតពណ៌ ការផ្ទុកឯកសារប្រកបដោយប្រសិទ្ធភាព។ វាក៏កាត់បន្ថយទំហំឯកសារដោយមិនធ្វើឱ្យខូចគុណភាពនោះទេ។

Arri Alexa 265 គ្រោងនឹងចេញលក់នៅដើមឆ្នាំ 2025 ដោយផ្តោតលើអ្នកផលិតភាពយន្តអាជីព និងក្រុមហ៊ុនផលិតកម្ម។ តម្លៃរបស់វាត្រូវបានរំពឹងថានឹងខ្ពស់ខ្លាំងណាស់ ដែលឆ្លុះបញ្ចាំងពីសមត្ថភាពកម្រិតខ្ពស់របស់វា។

ប្រភព : digitalcameraworld