Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ក្រុមហ៊ុន Canon និង Huawei បានសហការគ្នាបង្កើតប្រព័ន្ធ HarmonyOS printing ecosystem ដើម្បីផ្តល់បទពិសោធន៍ប្រើប្រាស់ដ៏ឆ្លាតវៃ និងងាយស្រួល។ - techlist

ក្រុមហ៊ុន Canon និង Huawei បានសហការគ្នាបង្កើតប្រព័ន្ធ HarmonyOS printing ecosystem ដើម្បីផ្តល់បទពិសោធន៍ប្រើប្រាស់ដ៏ឆ្លាតវៃ និងងាយស្រួល។

កិច្ចប្រជុំនេះបានប្រកាសនៅឯ Huawei Smart Office នៅទីក្រុង Wuhan កាលពីថ្ងៃទី 26 ខែធ្នូ ការសហការផ្តោតលើ HarmonyOS សម្រាប់ម៉ាស៊ីនបោះពុម្ព កម្មវិធីបញ្ជា និង​​ cloud printing ដើម្បីបង្កើនបទពិសោធន៍អ្នកប្រើប្រាស់។

Canon បានចូលរួមប្រព័ន្ធ ecosystem HarmonyOS NEXT របស់ Huawei ដោយបង្ហាញថា 90% នៃម៉ាស៊ីនបោះពុម្ពរបស់ខ្លួន រួមទាំង 300 ម៉ូដែលដូចជា Canon inkjet printers, laser printers, និង digital MFPs បានគាំទ្រប្រព័ន្ធ​ ecosystem នេះរួចទៅហើយ។ ការសហការនេះចាប់ផ្តើមតាំងពីឆ្នាំ 2018 ហើយការគាំទ្រគ្របដណ្តប់កាន់តែទូលំទូលាយ។

អ្នកប្រើស្មាតហ្វូន និងថេប្លេត Huawei អាចភ្ជាប់ដោយឥតខ្សែទៅកាន់ម៉ាស៊ីនបោះពុម្ព Canon ដោយមានកម្មវិធីបញ្ជា ឬកម្មវិធីដែលពាក់ព័ន្ធ នៅលើស្មាតហ្វូននិងថេប្លេតដើម្បីធានាបាននូវប្រតិបត្តិការបោះពុម្ភដោយេលូន និង គ្មានការរំខាន។

ប្រភព : huawei center