Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ឧប្បត្តិហេតុផ្ទុះរថយន្ត Tesla Cybertruck បានបណ្តាលឲ្យមានអ្នកស្លាប់ម្នាក់និងរបួសប្រាំ៧នាក់! - techlist

ឧប្បត្តិហេតុផ្ទុះរថយន្ត Tesla Cybertruck បានបណ្តាលឲ្យមានអ្នកស្លាប់ម្នាក់និងរបួសប្រាំ៧នាក់!

កាលពីពេលថ្មីៗនេះមានការផ្ទុះរថយន្ត Tesla Cybertruck ដែលបានគេគិតថារថយន្តនេះបានផ្ទុកទៅដោយកំប៉ុងព្រេងនិងកាំជ្រួចដែលបានផ្ទុះនៅខាងក្រៅសណ្ឋាគារ Trump ក្នុងទីក្រុង Las Vegas ដោយបានសម្លាប់អ្នកបើកបរ និងប្រាំពីរនាក់ផ្សេងទៀតរងរបួស។ដោយមកដល់រសៀលថ្ងៃពុធអាជ្ញាធរក៏បានយកសាកសព្វចេញពីរថយន្តTesla Cybertruck និងប្រមូលភស្តុតាងពីខាងក្នុងរថយន្តផងដែរ។

លោក Jeremy Schwartz ដែលជាភ្នាក់ងារពិសេសនៃ FBI នៅ Las Vegas បាននិយាយថា “គោលដៅទី1គឺត្រូវតែកំណត់អត្តសញ្ញាណឲ្យបានត្រឹមត្រូវចំពោះឧប្បត្តិហេតុនេះហើយគោលដៅទី2គឺធ្វើយ៉ាងណាកំណត់ឲ្យដឹងថាតើ នេះ​ជា​អំពើ​ភេរវកម្ម​ឬមួយ​ក៏​មិនមែន។

ក្រោយពីហេតុការណ៍នេះកើតឡើង លោក Sheriff McMahill បាននិយាយថា តាមវីដេអូពីស្ថានីយ៍សាកថ្ម Tesla បានបញ្ជាក់ថារថយន្ត Tesla Cybertruck នេះបានមកដល់ទីក្រុង Las Vegas នៅម៉ោងប្រហែល 7:30 ព្រឹក ហើយបានបើកចូលទៅក្នុងតំបន់ valet នៃសណ្ឋាគារ Trump International Hotel មួយម៉ោងក្រោយមក ជាកន្លែងដែលរថយន្តនេះបានឈប់ វាក៏មានការផ្ទុះតែម្តង។

បន្ទាប់ពីមានការផ្ទុះមួយនេះ លោក Elon Musk ដែលជាស្ថាបនិករថរន្ត Tesla បាននិយាយនៅរសៀលថ្ងៃពុធនៅលើ X ថាការផ្ទុះនេះគឺបណ្តាលមកពីកាំជ្រួចដ៏ធំឬគ្រាប់បែកដែលដាក់នៅលើកៅអីនៃ Cybertruck ជួលនេះ ដោយវាមិនទាក់ទងឬមកពីបញ្ហារថយន្តខ្លួនទេ លោកក៏បានបញ្ជាក់ថាតេឡេម៉ែត្ររថយន្តទាំងអស់មានភាពវិជ្ជមាននៅពេលផ្ទុះ។
តែទោះជាយ៉ាងណាអាជ្ញាធរនៅ Las Vegas ក៏កំពុងបន្តស៊ើបអង្កេតអំពីរឿងដែលបានកើតឡើងនេះដែរ។

ប្រភព : apnews