Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Apple បញ្ចេញ iPad Air ថ្មីជាផ្លូវការជាមួយបន្ទះឈីប M3 ជំនាន់ថ្មី - techlist

Apple បញ្ចេញ iPad Air ថ្មីជាផ្លូវការជាមួយបន្ទះឈីប M3 ជំនាន់ថ្មី

ក្រុមហ៊ុន Apple បានប្រកាសចេញជាផ្លូវការនូវម៉ូដែល iPad Air ជំនាន់ទី 7 ថ្មីស្រឡាងរបស់ខ្លួន។ Apple ក៏ធ្លាប់បានប្រកាស iPad Air ជំនាន់ទី 6 ជាមួយនឹងបន្ទះឈីប M2 កាលពីឆ្នាំមុន ខណៈដែល iPad Air 2025 ចុងក្រោយបង្អស់នេះ ត្រូវបានបំពាក់បន្ទះឈីប M3 ។

ក្រុមហ៊ុនយក្សដែលមានមូលដ្ឋាននៅទីក្រុង Cupertino បានបង្ហាញ iPad Air ចុងក្រោយបង្អស់ជាមួយនឹងអេក្រង់ Retina True Tone ទំហំ 11 អ៊ីញ និង 13 អ៊ីញ ។ ដោយបំពាក់មកជាមួយ បន្ទះឈីប 8-core Apple M3 ដែលរួមបញ្ចូល GPU 9-core និង 16 core Neural Engine  នឹងមាន RAM ទំហំ 8GB អង្គផ្ទុកខាងក្នុងរហូតដល់ 1TB ។

សម្រាប់ការថតរូប វាទទួលបានកាមេរ៉ាទំហំ 12MP ជាមួយនឹងការគាំទ្រការថតវីដេអូកម្រិត 4K 60fps ខណៈកាមេរ៉ាខាងមុខមានទំហំ 12MP សម្រាប់ថតរូប Selfie និងការហៅជាវីដេអូ។ iPad Air ថ្មីដំណើរការលើ iPadOS 18 ចេញពីប្រអប់។ លក្ខណៈពិសេសគួរឱ្យកត់សម្គាល់ផ្សេងទៀតរួមមាន Touch ID USB 4, ម៉ូដឹម 5G និង WiFi 6E, ជាមួយនឹងការគាំទ្រ Thunderbolt 3និងប៊្លូធូស 5.3 ។ ដោយ Apple នឹងដាក់លក់ iPad Air ដំបូងចាប់ផ្តើមនៅថ្ងៃទី 12 ខែមីនា 2025 ។

ប្រភព : gizmochina