Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
HONOR Pad V9 បានប្រកាសចេញលក់ជាសកលក្នុងតម្លៃ 471ដុល្លារ! - techlist

HONOR Pad V9 បានប្រកាសចេញលក់ជាសកលក្នុងតម្លៃ 471ដុល្លារ!

HONOR Pad V9 ត្រូវបានបង្ហាញជាសកលនៅ MWC Barcelona (Mobile World Congress) ដែលជាព្រឹត្តិការណ៍ធំបំផុតសម្រាប់ឧស្សាហកម្មទូរស័ព្ទ និងឧបករណ៍ចល័ត។ ការបង្ហាញនេះសំដៅលើការពង្រីកទីផ្សាររបស់ HONOR លើសពីប្រទេសចិន ដោយនាំយកថេប្លេតលំដាប់ខ្ពស់មកកាន់អតិថិជនសកល។

HONOR Pad V9 មានអេក្រង់ 11.5 អ៊ីញ Tandem OLED PaperMatte ដោយផ្តល់នៅកម្រិតភាពច្បាស់ 2.8K, 144Hz refresh rate, និងពន្លឺ 500 nits ដែលល្អសម្រាប់អ្នកចូលចិត្តមើលវីដេអូនិងធ្វើការងារ។

HONOR Pad V9 ប្រើបន្ទះឈីប 4nm Dimensity 8350 Elite (3.35GHz) និង Mali-G615 GPU។ វាមកជាមួយ RAM 8GB, អង្គផ្ទុក 256GB, និង dual-band Wi-Fi 6។ ប្រព័ន្ធ MagicOS 9.0 (Android 15)។

HONOR Pad V9 មានកាមេរ៉ាខាងក្រោយ 13MP សម្រាប់ថតរូប និងវីដេអូ 4K និងកាមេរ៉ាខាងមុខ 8MP ។ វាក៏មានថាមពលថ្ម 10,100mAh គាំទ្រ 66W Turbo Charging សម្រាប់ការប្រើប្រាស់យូរ។

HONOR Pad V9 មានពណ៌ស និងប្រផេះ មានតម្លៃ 419 ដល់ 471ដុល្លារ ហើយឥឡូវនេះដាក់លក់នៅទូទាំងអឺរ៉ុប និងចក្រភពអង់គ្លេស។

ប្រភព : gizmochina