Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ការចេញលក់ Xiaomi 15 Ultra នៅក្នុងប្រទេសកូរ៉េខាងត្បូងអាចជាការរារាំងប្រជាប្រិយភាពរបស់ Galaxy S25 Ultra - techlist

ការចេញលក់ Xiaomi 15 Ultra នៅក្នុងប្រទេសកូរ៉េខាងត្បូងអាចជាការរារាំងប្រជាប្រិយភាពរបស់ Galaxy S25 Ultra

ក្រុមហ៊ុន Samsung ទទួលបានការបញ្ជាទិញ Galaxy S25 នៅប្រទេសកូរ៉េខាងត្បូងមានចំនួន 1.3 លាន ដែលខ្ពស់ជាងស៊េរី Galaxy S24 ដែលចេញកាលពីឆ្នាំមុន 10%។ ជាងពាក់កណ្តាលនៃការបញ្ជាទិញទាំងនោះ គឺជាម៉ូដែល Galaxy S25 Ultra។ ទោះយ៉ាងណាក៏ដោយឥឡូវនេះ ក្រុមហ៊ុនអាចនឹងធ្លាក់ប្រជាប្រិយបន្តិចប្រសិនបើ Xiaomi 15 Ultra មានវត្តមានក្នុងប្រទេសកូរ៉េខាងត្បូងដូចដែលគេបានចេញផ្សាយ។

ចំណុចដែលពិសេស Xiaomi 15 Ultra អាចទាក់ទាញអតិថិជនដោយសារកាមេរ៉ាដ៏ល្អឥតខ្ចោះរបស់វា ដែលអាចធ្វើឱ្យអ្នកប្រើប្រាស់មួយចំនួនងាកចេញពី Galaxy S25 Ultra របស់ Samsung។ តែទោះជាយ៉ាងណាក៏ដោយ ម៉ាកយីហោ Xiaomi ត្រូវតែខិតខំយ៉ាងណាឲ្យមានការទទួលស្គាល់ខ្លាំងនៅកូរ៉េខាងត្បូង ដោយសារតែត្រូវប្រកួតប្រជែងខ្លាំងពីម៉ាកក្នុងស្រុកដូចជា Samsung។ នេះអាចក៏ជាឧបសគ្គសម្រាប់ Xiaomi ក្នុងការកែច្នៃទីផ្សារ និងទាក់ទាញពីអតិថិជននៅកូរ៉េខាងត្បូង។

បើតាមរបាយការណ៍ពី Fnnews ត្រូវបានបង្ហាញថាមុនការចូលទៅក្នុងទីផ្សារកូរ៉េខាងត្បូងរបស់ Xiaomi 15 Ultra ដើម្បីប្រកួតប្រជែងនឹង Galaxy S25 Ultra របស់ Samsung ស្មាតហ្វូននេះត្រូវបានគេរំពឹងថានឹងត្រូវប្រកាសនៅចិនជាមុន ក៏ដូចជាមុនពេលចូលទៅកាន់ទីផ្សារផ្សេងៗទៀត។ របាយការណ៍នេះក៏លើកឡើងថា Xiaomi 15 Ultra នឹងចាប់ផ្តើមលក់នៅកូរ៉េខាងត្បូងឆាប់ៗនេះ ប៉ុន្តែព័ត៌មានអំពីបណ្តាញចែកចាយនៅតែមិនច្បាស់លាស់។

Xiaomi 15 Ultra ក៏អាចជ្រើសរើសការលក់តាមអ៊ីនធឺណិត ឬលក់រាយដើម្បីឱ្យអ្នកប្រើប្រាស់ទិញសាកល្បងផលិតផលនេះដោយផ្ទាល់ ប៉ុន្តែមិនដឹងថាវិធីសាស្រ្តណាមួយដែល Xiaomi នឹងប្រើនោះទេ។ អ្វីដែលច្បាស់គឺ Xiaomi 15 Ultra នឹងក្លាយជាកត្តាដ៏សំខាន់ក្នុងទីផ្សារ។

ចំពោះការចូលក្នុងទីផ្សាររបស់កូរ៉េខាងត្បូង ​ប្រសិនបើ Xiaomi អាចយកឈ្នះលើបញ្ហាប្រឈមរបស់ខ្លួនបាននោះ ក្រុមហ៊ុននឹងអាចចេញលក់ Xiaomi 15 Ultra តាមរយៈបណ្តាញលក់ធំៗដែលផ្តល់សេវាកម្មដល់អតិថិជនដ៏ល្អ ស្រដៀងនឹងអ្វីដែល Samsung ធ្វើនៅកូរ៉េខាងត្បូង។​

ទោះយ៉ាងណា ភាពខុសគ្នានៃតម្លៃរវាង Xiaomi 15 Ultra និងស្មាតហ្វូនរបស់ Samsung មិនត្រូវបានគេរំពឹងថានឹងខុសគ្នាខ្លាំង ដែលអាចធ្វើឱ្យ Xiaomi 15 Ultra ពិបាកក្នុងការទាក់ទាញអតិថិជន ដូច្នេះ នេះក៏ជាបញ្ហាដែល Xiaomi អាចជួបប្រទះនៅពេលចេញលក់ Xiaomi 15 Ultra នៅកូរ៉េខាងត្បូង។

ប្រភព​​​​ : wccftech