Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Apple អាចនឹងបំពាក់ជាមួយមុខងារសាកថ្មឥតខ្សែបញ្ច្រាសរហូតដល់7.5W នៅលើ​​​​ iPhone 17​របស់ខ្លួនដែលចេញពេលខាងមុខ ! - techlist

Apple អាចនឹងបំពាក់ជាមួយមុខងារសាកថ្មឥតខ្សែបញ្ច្រាសរហូតដល់7.5W នៅលើ​​​​ iPhone 17​របស់ខ្លួនដែលចេញពេលខាងមុខ !

ពាក្យចចាមអារ៉ាម ថ្មីមួយបង្ហាញថា iPhone 17 ខាងមុខអាចនឹងមានមុខងារការសាកឥតខ្សែបញ្ច្រាសដែលគិតថាអាចមាននៅលើ iPhone 17 Pro និង iPhone 17 Pro Max ដែលនឹងមកដល់ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចសាកថ្មឧបករណ៍ផ្សេងទៀតដោយគ្រាន់តែដាក់វានៅខាងក្រោយទូរស័ព្ទ iPhone នេះ។

ដូចដែលយើងដឹងហើយថា Apple មិនមែនជាក្រុមហ៊ុនដំបូងគេដែលទទួលយកបច្ចេកវិទ្យាថ្មីៗនោះទេ។ ជារឿយៗ Apple ចូលចិត្តរង់ចាំហើយកែលម្អតាមក្រោយ។ ក្រុមហ៊ុនដែលប្រើប្រព័ន្ធប្រតិបត្តិការ Android ជាច្រើនបានផ្តល់ជូននូវលក្ខណៈពិសេសនេះកន្លងមកហើយ ប៉ុន្តែសម្រាប់ Apple វានឹងក្លាយជាមុខងារថ្មីថ្មោងរបស់ក្រុមហ៊ុនផងដែរ។ តាមការបែកធ្លាយនេះ Apple អាចនឹងបំពាក់ការសាកចេញដល់ 7.5W បើធៀបនឹង 4.5W ដែលផ្តល់ជូនដោយ ក្រុមហ៊ុន Samsung នៅលើម៉ូដែលស្មាតហ្វូនរបស់ខ្លួន។

វាអាចបញ្ចូល AirPods បានដោយគ្រាន់តែយកដាក់ពីក្រោយទូរស័ព្ទ តែយ៉ាងណាក៏វាត្រូវការថាមពលគ្រប់គ្រាន់ដើម្បីផ្ទេរថាមពលទៅឧបករណ៍ដទៃ។ បច្ចុប្បន្ននេះ ថ្មធំបំផុតដែលមិនធ្លាប់មាននៅក្នុង iPhone គឺ iPhone 16 Pro Max ហើយបើ Apple បំពាក់មុខងារសាកថ្មឥតខ្សែបញ្ច្រាសនេះគឺត្រូវតែបង្កើននៅថាមពលថ្មឲ្យកាន់តែធំ។

ទូរស័ព្ទ iPhone ដែលមានថាមពលថ្ម 5,500mAh និងការសាកឥតខ្សែបញ្ច្រាសនឹងក្លាយជាអ្វីដែលថ្មីសម្រាប់ប្រិយមិត្ត Apple។ តែយ៉ាងណាក៏វាស្ថិតក្នុង​ពាក្យ​ចចាមអារ៉ាម ​ប៉ុណ្ណោះ ហើយនាពេលអនាគតនឹងប្រាប់ថាតើ Apple សម្រេចចិត្តដើរតាមផ្លូវនេះឬអត់។

ប្រភព​​ : gizmochina