Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
តើ Iphone 16E ដែលទើបនឹងចេញនេះ​មានលក្ខណៈខុសគ្នានិងដូចគ្នាម៉េចខ្លះជាមួយ Iphone 16? - techlist

តើ Iphone 16E ដែលទើបនឹងចេញនេះ​មានលក្ខណៈខុសគ្នានិងដូចគ្នាម៉េចខ្លះជាមួយ Iphone 16?

iPhone 16E ជាទូរស័ព្ទកម្រិតថវិការមាន​តម្លៃទាបជាង iPhone 16​ 200$ ដោយ​តម្លៃ​ចាប់​ពី 599 ដុល្លារ​សម្រាប់​ទំហំ 128GB ខណៈ iPhone 16 មាន​តម្លៃ​ចាប់​ពី 799 ដុល្លារ​សម្រាប់​ទំហំ​អង្គផ្ទុកទិន្នន័យ​ដូចគ្នា។

ទាំង iPhone 16e និង iPhone 16 មានអេក្រង់ OLED Super Retina XDR ទំហំ 6.1 អ៊ីញ 60hz ប៉ុន្តែ iPhone 16 ផ្តល់ពន្លឺខ្ពស់ជាង (2,000 nits ធៀបនឹង 1,200 nits របស់​ iPhone 16E) ។ iPhone 16 មានអេក្រង់ Dynamic Island ខណៈដែល 16e រក្សានូវ អេក្រង់ notch ។

ទាំង iPhone 16e និង iPhone 16 ដំណើរការលើបន្ទះឈីប A18 របស់ Apple ដោយគាំទ្រមុខងារ Apple Intelligence ។ 16e មាន GPU 4-core ខណៈពេលដែល 16 មាន GPU 5-core ប៉ុន្តែភាពខុសគ្នានៃដំណើរការគឺតិចតួចបំផុតសម្រាប់អ្នកប្រើប្រាស់ប្រចាំថ្ងៃ។

iPhone 16e មានកាមេរ៉ា គោលទំហំ 48MP តែមួយគ្រាប់ ។​ ខណៈពេលដែល iPhone 16 2គ្រាប់ កាមេរ៉ាគោល នឹង កាមេរ៉ាទូលាយ ។

iPhone 16e មានថាមពលថ្មយូរជាង 4 ម៉ោងនៃការចាក់វីដេអូ ប៉ុន្តែខ្វះ MagSafe ដែលកំណត់ការសាកឥតខ្សែដល់ 7.5W Qi ខណៈដែល iPhone 16 គាំទ្រការសាក MagSafe ដែលមានការសាកថ្មលឿន។

iPhone 16e គឺជាជម្រើសដ៏ល្អសម្រាប់ថវិកាដែលស័ក្តិសមជាមួយនឹងដំណើរការខ្លាំង ថាមពលថ្មបានយូរ និងមុខងារសំខាន់ៗ ទោះបីជាវាខ្វះមុខងារកាមេរ៉ាកម្រិតខ្ពស់ និងការសាកថ្ម MagSafe ក៏ដោយ។

ទន្ទឹមនឹងនេះដែរ iPhone 16 មានតម្លៃថ្លៃបន្ថែមសម្រាប់កាមេរ៉ាកាន់តែប្រសើរ ពន្លឺអេក្រង់កាន់តែខ្ពស់ និងការគាំទ្រ MagSafe ។

ប្រភព : Business Today