Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ការទន្ទឹងរង់ចាំជាយូរបានមកដល់ហើយ​ Apple បានប្រកាសចេញលក់ជាផ្លូវការនៃ iPhone 16e ជំនាន់ថ្មីជាមួយតម្លៃ​​​ ៥៩៩​ ដុល្លារ! - techlist

ការទន្ទឹងរង់ចាំជាយូរបានមកដល់ហើយ​ Apple បានប្រកាសចេញលក់ជាផ្លូវការនៃ iPhone 16e ជំនាន់ថ្មីជាមួយតម្លៃ​​​ ៥៩៩​ ដុល្លារ!

ក្រោយពីមានពាក្យចចាមអារ៉ាមជាច្រើនអំពី iPhone 16e កាលពីរាត្រីថ្ងៃទី១៩ ខែ កុម្ភៈនេះ ក្រុមហ៊ុន Apple បានប្រកាស iPhone 16e ជាផ្លូវការហើយ។ បញ្ជាក់ផងដែលថា iPhone 16e គឺជាឈ្មោះថ្មីដែលប្តូរពី iPhone SE4 មកជា iPhone 16e វិញ។

ឥឡូវយើងមកដឹងអំពី iPhone 16e ថ្មីនេះថានឹងមានអ្វីថ្មីហើយប្លែកខ្លះ?

ចំពោះការរចនារូបរាងរបស់16e មើលរូបរាងខាងក្រោយ គឺមិនខុសពី iPhone 16 នោះទេ គ្រាន់តែ 16e វាភ្ជាប់មកជាមួយកាមេរ៉ាតែមួយគ្រាប់ ហើយផ្ទៃខាងមុខត្រូវបានគេប្រដូចទៅនឹង iPhone 13 Apple ក៏បានដាក់មកជាមួយ Action button ដែលនៅផ្នែកខាងឆ្វេង ដោយវាអាចឲ្យយើងចូលប្រើបានរហ័សដូចជាមុខងារកាមេរ៉ានឹងមុខងារផ្សេងៗ ជាមួយនឹងការភ្ជាប់មកមុខងារថ្មីគឺ Face ID ផងដែរ។

iPhone 16e ក៏បំពាក់មកជាមួយអេក្រង់ ទំហំ 6.1 អ៊ីញ Super Retina XDR OLED វាមានគុណភាពបង្ហាញ2532 × 1170 វាជះពន្លឺធម្មតា 800 nits នឹងកម្រិតពន្លឺខ្ពស់បំផុត 1,200 nits បន្ថែមពីនេះ វាប្រើកញ្ចក់ Ceramic Shield ដែលធន់នឹងការធ្លាក់ និងកកិតល្អជាងកញ្ចក់ធម្មតា ជាមួយនឹង oleophobic ដែលវាធន់នឹងស្នាមម្រាមដៃពេលដែលយើងចាប់កាន់។

iPhone 16e ប្រើបន្ទះឈីប A18 ដែលមានប្រសិទ្ធភាពខ្លាំងជាង A13 Bionic របស់ iPhone 11 ដោយមានល្បឿន CPU លឿនជាង 80% 16e បំពាក់មកជាមួយ RAM 8GB នឹងអង្គផ្ទុកទិន្ន័យ 128GB វាក៏ប្រើម៉ូដឹម C1 របស់ Apple និងគាំទ្រ Apple Intelligenceផងដែរ។


ចំពោះកាមេរ៉ាក្រោយចំនួនមួយគ្រាប់ ដែលមានទំហំ 48MP  វាអាចថតវីដេអូបានកម្រិត 4K Dolby Vision ជាមួយនឹងមុខងារទប់លំនឹងរូបភាពអុបទិក និង Hybrid Focus Pixels។ ចំណែកកាមេរ៉ាខាងមុខវាមាន 12MP ជាមួយនឹងការថតវីដេអូបានកម្រិត 4K Dolby Vision វាក៏បំបាក់មកជាមួយអាក្រោះការពារទឹក  IP68 ។

iPhone 16e បំពាក់មកជាមួយថាមពលថ្មប្រសើរជាង iPhone SE ដល់ទៅ 12 ម៉ោង។ វាអាចចាក់វីដេអូបានរហូតដល់ 26 ម៉ោង ។ ការសាកថ្មក៏រហ័សជាងមុនផងដែរ, អាចសាកបាន 50% ក្នុងរយៈពេល 30 នាទី ដោយប្រើដុំសាក USB-C 20W របស់ Apple។ វាក៏គាំទ្រ USB-C សម្រាប់ល្បឿនផ្ទេរទិន្នន័យ 480 Mbps និងសាកឥតខ្សែផងដែរ។

ជារួមមកវិញ សម្រាប់តម្លៃរបស់ iPhone 16e ​​នេះក្រុមហ៊ុនបានដាក់លក់ជាផ្លូវការក្នុងតម្លៃទីផ្សារ
សាកលគឺ 599 ដុល្លា

ប្រភព​ : gizmochina