Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Vivo X200 Ultra ដែលនឹងបំពាក់កាមេរ៉ាមេ 35mm និង Vivo X200S ត្រូវបានរំពឹងថានឹងបង្ហាញខ្លួននៅពាក់កណ្តាលខែមេសា! - techlist

Vivo X200 Ultra ដែលនឹងបំពាក់កាមេរ៉ាមេ 35mm និង Vivo X200S ត្រូវបានរំពឹងថានឹងបង្ហាញខ្លួននៅពាក់កណ្តាលខែមេសា!

ក្រោយពី Samsung បានដាក់លក់ Galaxy S25 Ultra នៅក្នុងទីផ្សារជាច្រើន រួមទាំងប្រទេសចិនផងដែរ។ ពេលនេះក៏មានទូរស័ព្ទម៉ាក Ultra មួយចំនួនពីក្រុមហ៊ុនប្រកួតប្រជែងផ្សេងទៀតក៏នឹងត្រៀមបង្ហាញខ្លួនផងដែរ។ Xiaomi 15 Ultra ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅចុងខែនេះ ចំណែក Find X8 Ultra របស់ Oppo អាចនឹងបង្ហាញខ្លួននៅក្នុងខែមីនា។

Vivo X200 Ultra និង X200S ត្រូវបានគេរំពឹងថានឹងចេញលក់នៅចុងខែមេសា នៅប្រទេសចិន។ ការលេចធ្លាយថ្មីបង្ហាញថា Vivo X200 Ultra នឹងមិនប្រើកាមេរ៉ាចម្បងទំហំ 1 អ៊ីញដូចជំនាន់មុនទេ ប៉ុន្តែអាចបំពាក់កាមេរ៉ា 50MP ទំហំ 1/1.28 អ៊ីញ ដែលគាំទ្រការពង្រីក 1.5x។


ប្រសិនបើ Vivo អាចជោគជ័យក្នុងការប្រើកាមេរ៉ាមេ 35mm និង ultra-wide sensor ធំលើស្មាតហ្វូនរបស់ខ្លួន ហើយទទួលបានផលវិជ្ជមាន ពួកគេអាចនឹងត្រូវដាក់បន្ថែមលើម៉ូដែល Pro នៅពេលខាងមុខ។ ការដាក់បញ្ចូលបច្ចេកវិទ្យានេះអាចក្លាយជានិន្នាការថ្មីក្នុងឧស្សាហកម្ម ហើយអាចជំរុញឱ្យក្រុមហ៊ុនផ្សេងៗអនុវត្តបច្ចេកវិទ្យាកាមេរ៉ាទាំងនេះដូចគ្នា។

Vivo X200 Ultra នឹងជា​ទូរស័ព្ទដំបូង​នៅក្នុង​ត្រកូល X200 ដែលប្រើ Snapdragon 8 Elite ខណៈដែល X200 និង X200 Pro ប្រើ Dimensity 9400។ ចំណែកឯ X200S ត្រូវបានរំពឹងថានឹងប្រើ Dimensity 9400 Plus។ លើសពីនេះ ព្រឹត្តិការណ៍ខែមេសា អាចមានការប្រកាសអំពី Vivo X200 Pro Mini ជាមួយពណ៌ស្វាយថ្មីផងដែរ។

ប្រភព : gizmochina