Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
នាឡិកាដៃ Samsung Galaxy Watch Ultra ចេញលក់ជាផ្លូវការ ឯតម្លៃខ្ទង់ ៦៤៩ ដុល្លារ នៅអាមេរិក - techlist

នាឡិកាដៃ Samsung Galaxy Watch Ultra ចេញលក់ជាផ្លូវការ ឯតម្លៃខ្ទង់ ៦៤៩ ដុល្លារ នៅអាមេរិក

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Samsung បាន​ប្រកាសចេញលក់ជាផ្លូវការនូវនាឡិកាដៃ Samsung Galaxy Watch Ultra នៅក្នុងព្រឹត្តិការណ៏ Galaxy Unpacked ឆ្នាំ២០២៤ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដែលមានតម្លៃលក់ខ្ទង់ ៦៤៩ ដុល្លារ ក្នុងទីផ្សារអាមេរិក។

នាឡិកាដៃនេះមានទំហំអង្កត់ផ្ជិត ៤៧ ម.ម បំពាក់ដោយអេក្រង់ ១,៥ អ៊ីញ Super AMOLED 3,000 nits និងមានទម្ងន់ ៦០,៥ ក្រាម។ លើសពីនេះទៅទៀត វាក៏មានបំពាក់នូវអាវការពារទឹក និងធូលី 10ATM, IP68 និង MIL-STD-810H ផងដែរ។

ចំពោះថាមពលថ្មវិញ មានទំហំំ 590mAh ដំណើរការដោយបន្ទះឈីប 3nm-Exynos W1000 អាចកាន់ថ្មបាន ១០០ ម៉ោង និងចុះទឹកបានជម្រៅ ១០០ ម៉ែត្រ ដោយមានអង្គផ្ទុក 2GB បំពាក់ដោយ GPS ព្រមទាំងមានប្រព័ន្ធសុវត្តិភាពនិងប្រព័ន្ធតាមដានសុខភាពផ្សេងៗទៀត។