Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the google-analytics-for-wordpress domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121

Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Naro, Author at techlist - Page 6 of 31

X200 Ultra ត្រូវបានរំពឹងទុកជាមួយអេក្រង់កោងនិង bezels ស្តើង រន្ធ punch-hole កណ្តាល សម្រាប់ កាមេរ៉ា selfie។ ដោយវាក៏នឹងរួមបញ្ចូល Action Button ដែលអាចធ្វើការចូលប្រើមុខងារកាមេរ៉ា និងវីដេអូរហ័ស ។ នៅលើអេក្រង់ខាងមុខ X200 Ultra អាចនឹងបំពាក់បន្ទះ OLED ទំហំ 6.8 អ៊ីញ 2K 8T ជាមួយនឹង 120Hz LTPO។ X200 Ultra ក៏ត្រូវបានគេនិយាយថាអាចនឹងបំពាក់បន្ទះឈីប Snapdragon 8 Elite របស់ Qualcomm វាក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា​នឹង​មាន​ RAM ...

តាមការបែកធ្លាយពីរ Digital chat station បានបង្ហាញអំពី​ស្មាតហ្វូន OnePlus តូច​មួយ ​ដែល​មាន ​សមត្ថភាព​ខ្ពស់ និង​ថ្ម​កាន់​បាន​យូរ ។ ខណៈ​ដែល​ឈ្មោះ​ពិត​ប្រាកដ​មិន​ត្រូវ​បាន​បញ្ជាក់​នោះ ហើយបើតាមការ​បង្ហោះ Weibo បង្ហាញ​ថា​វា​អាច​ជា OnePlus 13T ឬ OnePlus 13 Mini។ របាយការណ៍ពីមុនបានបង្ហាញថា OnePlus 13T នេះទំនងជាមានអេក្រង់ទំហំ 6.31 អ៊ីញ LTPO OLED 120Hz ជាមួយនឹងកម្រិតភាពច្បាស់ 1.5K និងមានគែមតូចបំផុតនៅសងខាងជ្រុងទាំងបួន។ អេក្រង់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បំពាក់​ឧបករណ៍​ចាប់​សញ្ញា​ស្នាម​ម្រាមដៃនៅ​ក្នុង​អេក្រង់​។ OnePlus 13T ត្រូវបានគេរំពឹងថានឹងដំណើរការដោយ Snapdragon 8 Elite ដែលជាបន្ទះឈីបដូចគ្នាទៅនឹងទូរស័ព្ទ OnePlus 13 ...

Vivo Y29s គឺជាសមាជិកទីបី និងចុងក្រោយនៃស៊េរី Y29។ វាមានការរចនាស្រដៀងទៅនឹង Vivo Y04 ដែលទើបតែចេញថ្មីៗនេះ ប៉ុន្តែវារួមបញ្ចូលការអាប់ដេតសំខាន់ៗមួយចំនួនផងដែរ។ការធ្វើឱ្យប្រសើរឡើងដ៏សំខាន់មួយគឺបន្ទះឈីប MediaTek Dimensity 6300 ដែលនាំមកនូវការតភ្ជាប់ 5G ។ បន្ថែម​ពី​នេះ​វា​បាន​ភ្ជាប់​មក​ជាមួយ RAM 8GB និង​អង្គ​ផ្ទុក​ទិន្នន័យ 256GB។ Y29s ចាប់ផ្តើម Funtouch OS 15 ចុងក្រោយបង្អស់ដោយផ្អែកលើ Android 15 មិនដូច Y04 ដែលចេញជាមួយកំណែ 14 ផ្អែកលើ Android 14 ។ វាក៏ទទួលបានកាមេរ៉ាមេទំហំ 50MP ដែលត្រូវបានភ្ជាប់ដោយកញ្ចក់ជំនួយ ...

ដោយ Google Pixel 10 បង្ហាញពីការរចនា ជាមួយនឹងជ្រុងរាបស្មើ ម៉ូឌុលកាមេរ៉ាធំ និងអេក្រង់ស្រដៀងគ្នានឹងស៊េរីមុន ទូរស័ព្ទនេះត្រូវបានគេគិតថាមានទំហំ 152.8 x 72 x 8.6mm (12mm រួមទាំងកាមេរ៉ា) ស្រដៀងគ្នាទៅនឹង Pixel 9 ដែរ។ ព្រោះវាត្រូវបានគេនិយាយថានៅតែរក្សាអេក្រង់ OLED ទំហំ 6.3 អ៊ីងដដែល។ យោងតាម ​​OnLeaks ស្មាតហ្វូន Pixel 10 ក៏នឹងទទួលបានកាមេរ៉ា 3 គ្រាប់ដែលបង្កើតឡើងជាលើកដំបូងចាប់តាំងពីវានឹងរួមបញ្ចូលកាមេរ៉ា telephoto ផងដែរ ទោះបីជាមិនទាន់មានព័ត៌មានលម្អិតអំពីកាមេរ៉ា Pixel 10 ក៏គេគិតថាវាអាចគាំទ្រ ការថតវីដេអូ ...

ក្រុមហ៊ុន Vivo  បានដាក់បង្ហាញជាផ្លូវការនូវ Y300i ដែលជាការបន្ថែមចុងក្រោយបំផុតរបស់ខ្លួនចំពោះស៊េរី Y នៅក្នុងប្រទេសចិន។ ក្នុងនាមជាអ្នកស្នងតំណែងរបស់ Y200i កាលពីឆ្នាំមុន ម៉ូដែលថ្មីនេះនាំមកនូវការអាប់ដេតបន្ថែម រួមទាំងថ្មធំ ការគាំទ្រ 5G និងអេក្រង់ refresh rate  ខ្ពស់។ Vivo Y300i មានអេក្រង់ 6.68 អ៊ីញ HD+ LCD ជាមួយនឹង120Hz និងមាន RAM 12GB ហើយក៏អាចពង្រីកបានរហូតដល់ 24GB ថែមទាំងមានអង្គផ្ទុក 512GB ជាមួយបច្ចេកវិទ្យា UFS 2.2។ Y300i ក៏នឹងដំណើរការលើបន្ទះឈីប Snapdragon 4 Gen ...

កាលពីឆ្នាំមុន iQOO បានបើកដំណើរការ iQOO 13 នៅក្នុងខែតុលា បន្ទាប់មកគឺ Neo 10 និង Neo 10 Pro នៅក្នុងខែវិច្ឆិកា នៅក្នុងប្រទេសចិន។ ហើយការលេចធ្លាយថ្មីៗនេះពី Tipster Smart Pikachu បង្ហាញថា iQOO 15 និង iQOO Neo 11series ត្រូវបានគេរំពឹងថានឹងចេញនៅចុងឆ្នាំ 2025 ដោយនាំមកនូវការអាប់ដេតសំខាន់ៗ។ យោងតាមការលេចធ្លាយនេះ ស៊េរី iQOO 15 អាចនឹងត្រូវបំពាក់ជាមួយនឹងអេក្រង់កម្រិត 2K ដែលមានមុខងារស្កេនក្រយៅដៃលើអេក្រង់ ultrasonic និង AR​។ ការលេចធ្លាយថ្មីដោយ ...

ក្រោយពីវត្តមាន Galaxy S25 Ultra បានចេញលក់ក្នុងទីផ្សារដោយបានទទួលការគាំទ្រពីអ្នកប្រើប្រាស់យ៉ាងច្រើន។ពេលនេះក៏កំពុងមានពត៌មានទាក់ទងនឹង S26 Ultra ដែលនឹងចេញនាពេលខាងមុខដោយនឹងមកជំនួសដំណែងរបស់ Galaxy S25 Ultra។ Samsung Galaxy S26 Ultra ត្រូវបានគេរំពឹងថានឹងមានគែមស្តើងជាងមុន ដោយផ្តល់នូវសមាមាត្រអេក្រង់ កាន់តែធំបើធៀបទៅនឹង S25 Ultra។ ទោះជាយ៉ាងណាក៏ដោយ យោងតាមការបែកធ្លាយពី PandaFlash X វាអាចនឹងបំពាក់ជាមួយបច្ចេកវិទ្យាកាមេរ៉ាក្រោមអេក្រង់ (UDC) ។ ដោយ S26 Ultra ក៏នឹងរក្សាការរចនាកាមេរ៉ារន្ធ punch-hole ដែលមានស្រាប់ ជាមួយនឹងកាមេរ៉ា Selfie ទំហំ 12MP និងអេក្រង់ Infinity-O ដូចស្មាតហ្វូនបច្ចុប្បន្នដែរ។ ...

ប្រសិនជាគ្រប់យ៉ាងនឹងជោគជ័យក្រុមហ៊ុន Samsung នឹងនាំយកបន្ទះឈីប Exynos ត្រឡប់ទៅទូរស័ព្ទស្មាតហ្វូនរបស់ខ្លួនវិញ។ បន្ទាប់ពីបានរំលង Exynos 2500  ទាំងស្រុងសម្រាប់ ស៊េរី  Galaxy S25 ដោយសារតែអត្រាទិន្នផលមិនល្អ របាយការណ៍ថ្មីមួយបានបង្ហាញថាក្រុមហ៊ុនកំពុងធ្វើការជំរុញយ៉ាងខ្លាំងក្លាដើម្បីធានាថា Exynos 2600 នឹងត្រឡប់មកវិញហើយអាចនឹងបំពាក់ទៅលើត្រកូល Galaxy S26 នាពេលខាងមុខ។ យោងតាម ​​FNNews ក្រុមហ៊ុន Samsung បានបង្កើតក្រុមការងារពិសេសមួយ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងការផលិតបន្ទះឈីប Exynosរបស់ខ្លួន ។ បន្ទះឈីបថ្មីនេះត្រូវបានគេរំពឹងថានឹងត្រូវបានបង្កើតឡើងនៅលើដំណើរការ 2nm “SF2” របស់ក្រុមហ៊ុន Samsung ហើយគេរំពឹងថាវានឹងបង្ហាញពីអត្រាទិន្នផលដែលប្រសើរឡើងគួរឱ្យកត់សម្គាល់។ ការបរាជ័យនៃ Exynos 2500 បានធ្វើឱ្យ Samsung ត្រូវពឹងផ្អែកទាំងស្រុងទៅលើ Snapdragon 8 Elite ...

នៅភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី 5 ខែមីនា ឆ្នាំ 2025 – BYD ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកខាង​​     រថយន្តអគ្គិសនី បានចាប់ដៃជាមួយ Harmony Auto ដែលជាភ្នាក់ងារចែកចាយផ្តាច់មុខនៅកម្ពុជាបានប្រកាសជាផ្លូវការនូវម៉ូដែលរថយន្តអគ្គិសនីថ្មីចំនួនពីរគឺ BYD ATTO 2 និង BYD Sealion 5 នៅក្នុងទីផ្សារកម្ពុជា។ ជាមួយនឹងដំណើរការដ៏ល្អ បច្ចេកវិទ្យាឈានមុខគេ និងតម្លៃប្រកួតប្រជែងល្អ ម៉ូដែលទាំងពីរបាននាំមកនូវបទពិសោធន៍បើកបរឆ្លាតវៃថ្មី និងជម្រើសធ្វើដំណើរបៃតងដល់អ្នកប្រើប្រាស់កម្ពុជា។ តម្លៃផ្លូវការសម្រាប់ទីផ្សារកម្ពុជាគឺ៖ BYD ATTO 2 មានតម្លៃ 22,300 ដុល្លារ និង BYD Sealion 5 មានតម្លៃ ...

ក្រុមហ៊ុន Apple បានប្រកាសចេញជាផ្លូវការនូវម៉ូដែល iPad Air ជំនាន់ទី 7 ថ្មីស្រឡាងរបស់ខ្លួន។ Apple ក៏ធ្លាប់បានប្រកាស iPad Air ជំនាន់ទី 6 ជាមួយនឹងបន្ទះឈីប M2 កាលពីឆ្នាំមុន ខណៈដែល iPad Air 2025 ចុងក្រោយបង្អស់នេះ ត្រូវបានបំពាក់បន្ទះឈីប M3 ។ ក្រុមហ៊ុនយក្សដែលមានមូលដ្ឋាននៅទីក្រុង Cupertino បានបង្ហាញ iPad Air ចុងក្រោយបង្អស់ជាមួយនឹងអេក្រង់ Retina True Tone ទំហំ 11 អ៊ីញ និង 13 អ៊ីញ ។ ដោយបំពាក់មកជាមួយ បន្ទះឈីប ...