Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Vivo Y300i ចេញលក់ក្នុងប្រទេសចិនជាមួយ Snapdragon 4 Gen 2 និងថាមពលថ្ម 6500mAh - techlist

Vivo Y300i ចេញលក់ក្នុងប្រទេសចិនជាមួយ Snapdragon 4 Gen 2 និងថាមពលថ្ម 6500mAh

ក្រុមហ៊ុន Vivo  បានដាក់បង្ហាញជាផ្លូវការនូវ Y300i ដែលជាការបន្ថែមចុងក្រោយបំផុតរបស់ខ្លួនចំពោះស៊េរី Y នៅក្នុងប្រទេសចិន។ ក្នុងនាមជាអ្នកស្នងតំណែងរបស់ Y200i កាលពីឆ្នាំមុន ម៉ូដែលថ្មីនេះនាំមកនូវការអាប់ដេតបន្ថែម រួមទាំងថ្មធំ ការគាំទ្រ 5G និងអេក្រង់ refresh rate  ខ្ពស់។
Vivo Y300i មានអេក្រង់ 6.68 អ៊ីញ HD+ LCD ជាមួយនឹង120Hz និងមាន RAM 12GB ហើយក៏អាចពង្រីកបានរហូតដល់ 24GB ថែមទាំងមានអង្គផ្ទុក 512GB ជាមួយបច្ចេកវិទ្យា UFS 2.2។

Y300i ក៏នឹងដំណើរការលើបន្ទះឈីប Snapdragon 4 Gen 2 ដែលជាប្រព័ន្ធដំណើរការ 4nm octa-core ជាមួយនឹងការរួមបញ្ចូលគ្នានៃស៊ីភីយូ Cortex-A78 និង Cortex-A55 ។ Vivo Y300i មានកាមេរ៉ាខាងក្រោយទំហំ 50MP មួយដែលមាន f/1.8 aperture និង LED flash។ សម្រាប់ប្រព័ន្ធសុវត្ថិភាព ទូរស័ព្ទនេះមាន ឧបករណ៍ស្កែនក្រយៅដៃ ដែលបានបញ្ចូលទៅក្នុង ប៊ូតុងថាមពលសម្រាប់ការបើកសោរបានយ៉ាងងាយស្រួល។

Vivo Y300i ត្រូវបានបំពាក់ដោយ ថាមពលថ្មធំ 6500mAh ដែលគាំទ្រ ការសាកថ្មលឿន 44W ។ វាក៏រួម បញ្ចូលមុខងារចាំបាច់ដូចជា 5G (SA/NSA) , Dual 4G VoLTE , Wi-Fi ac , Bluetooth 5.1 , GPS , NFC និង រន្ធ USB-C ។
Y300i មានបីពណ៌ ជាមួយនឹងការរចនាស្តើងគួរសមសម្រាប់ទូរស័ព្ទដែលមានថ្មធំ វាមានកម្រាស់ប្រហែល 8.09mm ទៅ 8.19mm និងមានទម្ងន់ប្រហែល 205-206g​។

ដោយក្រុមហ៊ុន Vivo ក៏បញ្ជាក់ពីតម្លៃ Y300i ផងដែរ
Vivo Y300i មានបីប្រភេទ៖
·       RAM 8GB + អង្គផ្ទុកទិន្នន័យ 256GB  មានតម្លៃ 206.16 ដុល្លារ
·       RAM 12GB + អង្គផ្ទុកទិន្នន័យ 256GB ​មានតម្លៃ 219.90 ​ដុល្លារ
·       RAM 12GB + អង្គផ្ទុកទិន្នន័យ 512GB ​មានតម្លៃ 247.39 ដុល្លារ
​ការ​លក់ជាផ្លូវការ​នឹង​ចាប់​ផ្ដើម​នៅ​ក្នុង​ប្រទេស​ចិន​ចាប់​ពី ​ថ្ងៃ​ទី ១៤ ខែ​មីនា។

ប្រភព : gizmochina