Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ទោះបីជាបរាជ័យទៅលើការផលិតបន្ទះឈីប Exynos 2500 ក៏ដោយក៏ Samsung នៅតែមិនបោះបង់ ហើយកំពុងព្យាយាមផលិតបន្ទះឈីប Exynos 2600 - techlist

ទោះបីជាបរាជ័យទៅលើការផលិតបន្ទះឈីប Exynos 2500 ក៏ដោយក៏ Samsung នៅតែមិនបោះបង់ ហើយកំពុងព្យាយាមផលិតបន្ទះឈីប Exynos 2600

ប្រសិនជាគ្រប់យ៉ាងនឹងជោគជ័យក្រុមហ៊ុន Samsung នឹងនាំយកបន្ទះឈីប Exynos ត្រឡប់ទៅទូរស័ព្ទស្មាតហ្វូនរបស់ខ្លួនវិញ។
បន្ទាប់ពីបានរំលង Exynos 2500  ទាំងស្រុងសម្រាប់ ស៊េរី  Galaxy S25 ដោយសារតែអត្រាទិន្នផលមិនល្អ របាយការណ៍ថ្មីមួយបានបង្ហាញថាក្រុមហ៊ុនកំពុងធ្វើការជំរុញយ៉ាងខ្លាំងក្លាដើម្បីធានាថា Exynos 2600 នឹងត្រឡប់មកវិញហើយអាចនឹងបំពាក់ទៅលើត្រកូល Galaxy S26 នាពេលខាងមុខ។

យោងតាម ​​FNNews ក្រុមហ៊ុន Samsung បានបង្កើតក្រុមការងារពិសេសមួយ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងការផលិតបន្ទះឈីប Exynosរបស់ខ្លួន ។ បន្ទះឈីបថ្មីនេះត្រូវបានគេរំពឹងថានឹងត្រូវបានបង្កើតឡើងនៅលើដំណើរការ 2nm “SF2” របស់ក្រុមហ៊ុន Samsung ហើយគេរំពឹងថាវានឹងបង្ហាញពីអត្រាទិន្នផលដែលប្រសើរឡើងគួរឱ្យកត់សម្គាល់។

ការបរាជ័យនៃ Exynos 2500 បានធ្វើឱ្យ Samsung ត្រូវពឹងផ្អែកទាំងស្រុងទៅលើ Snapdragon 8 Elite របស់ក្រុមហ៊ុន Qualcomm សម្រាប់ស៊េរី Galaxy S25 ហើយក្រុមហ៊ុនទំនងជាមិនចង់ធ្វើឲ្យរឿងនេះកើតមានឡើងម្តងទៀតទេ។

យ៉ាងណាមិញក្រុមហ៊ុន Samsung នៅតែជឿថាពួកគេអាចនឹងនាំបន្ទះឈីប Exynos 2600 មកបំពាក់នៅលើត្រកូល Galaxy S26 របស់ខ្លួន ឋក៏ដូចជាចូលប្រកួតប្រជែកក្នុងទីផ្សារផងដែរ។

ប្រភព :  gizmochina