Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ប្រសិនជាដូចពត៌មានដែលបានបែកធ្លាយមែនប្រិយមិត្ត Samsung​ អាចនឹងខកចិត្តជាមួយ Galaxy S26 Ultra បន្តិចហើយ។ - techlist

ប្រសិនជាដូចពត៌មានដែលបានបែកធ្លាយមែនប្រិយមិត្ត Samsung​ អាចនឹងខកចិត្តជាមួយ Galaxy S26 Ultra បន្តិចហើយ។

ក្រោយពីវត្តមាន Galaxy S25 Ultra បានចេញលក់ក្នុងទីផ្សារដោយបានទទួលការគាំទ្រពីអ្នកប្រើប្រាស់យ៉ាងច្រើន។ពេលនេះក៏កំពុងមានពត៌មានទាក់ទងនឹង S26 Ultra ដែលនឹងចេញនាពេលខាងមុខដោយនឹងមកជំនួសដំណែងរបស់ Galaxy S25 Ultra។

Samsung Galaxy S26 Ultra ត្រូវបានគេរំពឹងថានឹងមានគែមស្តើងជាងមុន ដោយផ្តល់នូវសមាមាត្រអេក្រង់ កាន់តែធំបើធៀបទៅនឹង S25 Ultra។ ទោះជាយ៉ាងណាក៏ដោយ យោងតាមការបែកធ្លាយពី PandaFlash X វាអាចនឹងបំពាក់ជាមួយបច្ចេកវិទ្យាកាមេរ៉ាក្រោមអេក្រង់ (UDC) ។ ដោយ S26 Ultra ក៏នឹងរក្សាការរចនាកាមេរ៉ារន្ធ punch-hole ដែលមានស្រាប់ ជាមួយនឹងកាមេរ៉ា Selfie ទំហំ 12MP និងអេក្រង់ Infinity-O ដូចស្មាតហ្វូនបច្ចុប្បន្នដែរ។

ហើយអ្វីដែលអ្នកគាំទ្រ ចង់បានពី S26 Ultra អំពីល្បឿនសាកថ្មលឿនជាងមុន ប្រហែលជាមិនកើតឡើងជាមួយ S26 Ultra ទេដែលគេគិតថា Samsung នៅតែប្រើការសាកថ្មលឿន 45W ដដែលដោយបាន​ប្រើ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ប៉ុន្តែក៏មានពត៌មានខ្លះចុះថា S26 Ultra ក៏អាចនឹងបំពាក់មកជាមួយការសាក
ថ្មលឿនដល់ 50W តែបើដូច្នេះមែននេះក៏នៅតែជាអ្វីដែលអ្នកគាំទ្រអាចគិតផងដែរ។

ក៏មានពាក្យចចាមអារ៉ាមថា S26 Ultra អាចនឹងប្រើបន្ទះឈីប Snapdragon 8 Elite 2 ដែលត្រូវបានគេរំពឹងថានឹងផ្តល់នូវថាមពលដំណើរការលឿនជាងមុន និងដំណើរការប្រសើរឡើងបើប្រៀបធៀបទៅនឹងម៉ូឌែលមុន។ ជាមួយនឹង បន្ទះឈីប Exynos 2600 របស់ក្រុមហ៊ុនផ្ទាល់ ក៏អាចនឹងមានវត្តមានដែរ។
ដោយយើងងាកទៅមើល Galaxy S25 Ultra វិញធ្លាប់បានបង្កើតការលក់បាន 1 លានគ្រឿងក្នុងរយៈពេលត្រឹមតែ 21 ថ្ងៃនៅក្នុងប្រទេសកូរ៉េខាងត្បូង ដូច្នេះគ្រប់គ្នារង់ចាំ​មើល​ថា​តើ​អ្នក​ស្នង​តំណែងពី S25 Ultra  ​នឹង​ទទួល​បាន​ជោគជ័យ​ដូច​គ្នា​ឬ​អត់?

តាមពាក្យចចាមអារ៉ាមនេះបានឃើញថា S26 Ultra អាចមិនមានការអាប់ដេតលើស S25 Ultra បច្ចុប្បន្ននោះទេ ដូច្នេះវាអាចជាអ្វីដែលធ្វើឲ្យប្រិយមិត្តរបស់ Samsung ដែលកំពុងប្រើ S25 Ultra អាចគិតថាគួរតែឡើងស៊េរីទៅប្រើ Galaxy S26 Ultra ឬទេ?

តែទោះជាយ៉ាងណាគ្រប់យ៉ាងវាគ្រាន់តែជាពាក្យចចាមអារ៉ាម នឹងពត៌មានដែលបានបែកធ្លាយប៉ុណ្ណោះ ហើយ S26 Ultra នឹងចេញមកបែបណាយើងនឹងរង់ចាំមើលទាំងអស់គ្នា។

ប្រភព : gizmochina