ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ផលិតផលរបស់ចិនបានបោះជំហានយ៉ាងសំខាន់ក្នុងការរចនា បច្ចេកវិទ្យា គុណភាព និងភាពប្រណីត។ កាលពីរពេលថ្មីៗនេះក្រុមហ៊ុនHuaweiបានបង្ហាញរថយន្តអគ្គិសនីMaextroS800 ដែលមានភាពប្រណិតនឹងស្រស់ស្អាតដែលមានការចូលរួមពីប្រិយមិត្ត ដោយមានការគាំទ្រយ៉ាងច្រើនតែម្តង។ ម៉ាកយីហោចិនថ្មីឈ្មោះ Maextro មានគោលបំណងប្រកួតប្រជែងលើភាពលេចធ្លោនៃក្រុមហ៊ុនរថយន្តប្រណីតរបស់អឺរ៉ុបដូចជា Rolls-Royce, Bentley និង Maybach ។ ម៉ូដែលដំបូងរបស់ Maextro គឺ S800 ផ្តល់នូវកម្រិតភាពប្រណិតដែលអាចប្រៀបធៀបបានក្នុងតម្លៃសមរម្យបំផុត ដោយបង្ហាញពីការប្រកួតប្រជែងដែលកំពុងកើនឡើងរបស់ប្រទេសចិននៅក្នុងទីផ្សាររថយន្តកម្រិតខ្ពស់។ Maextro គឺជាម៉ាករថយន្តលំដាប់ខ្ពស់ដែលត្រូវបានបង្កើតឡើងដោយការសហការគ្នារវាងក្រុមហ៊ុន Huawei និង JAC ។ វាគឺជាគម្រោងមួយដែលបង្ហាញពីកម្រិតខ្ពស់នៃភាពប្រណីត និងការច្នៃប្រឌិតបើប្រៀបធៀបទៅនឹងការសហការផ្នែករថយន្តពីមុនរបស់ Huawei ។ Maextro S800 គឺជារថយន្តប្រណិតអគ្គិសនីដែលត្រូវបានបង្ហាញជាគំរូដើមមុនពេលចេញលក់នៅនិទាឃរដូវក្នុងឆ្នាំ 2025 ខាងមុខ។ រថយន្តនេះដើរតាមរចនាបថបែបបុរាណ ដែលមានផ្នែកខាងមុខវែង ដំបូលកោងរលោង ...

Xiaomi 15 Ultra ត្រូវបានជាស្មាតហ្វូនដែល មានការដីហ្សាញខ្ពស់ និង មានងលក្ខណៈពិសេសលំដាប់កំពូល ដោយក្រុមហ៊ុនរបស់ចិនមួយនេះចង់ឲ្យឧបករណ៍របស់ខ្លួនច្នៃប្រឌិតខ្ពស់ និងប្លែកពីគេ។ ការរចនារបស់ Xiaomi 15 Ultra មានភាពទាក់ទាញ និងប្លែកភ្នែក។ វា​មាន​ជម្រើស​ពណ៌ ដោយមាន តួ​ខ្មៅ​ជាមួយ​រង្វង់​ពណ៌​ក្រហមជុំវិញ​កាមេរ៉ា​ដ៏ទាន់សម័យ ខណៈ​មួយ​ទៀត​មាន​ការរចនា​ពីរ​ពណ៌​បញ្ឈរ​ពិសេស​ជាមួយ​ផ្នែក​ស និង​បៃតង ដែល​ផ្ដល់​ភាព​ប្រណិត និង រូបរាងស្អាត ។ ផ្នែកខាងក្រោយរបស់ វាធានា បាននូវភាពធន់ និងមានអារម្មណ៍ថាមានគុណភាពខ្ពស់ ហើយទម្ងន់ និងកម្រាស់របស់វា ពេលចាប់កាន់គឺទទួលបានអារម្មណ៍ល្អ ។ Xiaomi 15 Ultra ទំនងនឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 8 Elite ដែលមានថាមពលខ្លាំង ...

  ក្រុមហ៊ុន Apple បានបញ្ជាទិញបន្ទះឈីប M5 ពី TSMC ហើយកំពុងបង្កើតប្រព័ន្ធដំណើរការស្មាតហ្វូនបន្ទាប់របស់ខ្លួន ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព ឲ្យកាន់តែប្រសើរឡើង។ បន្ទះឈីប Apple M5 នឹងផ្តល់ថាមពលដល់ឧបករណ៍របស់ Apple ដែលធ្វើឱ្យពួកវាកាន់តែលឿន សន្សំសំចៃថាមពល និងឆ្លាតវៃជាងមុនដោយប្រើបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់។ វាបង្កើនប្រសិទ្ធភាព សន្សំសំចៃថ្ម។ បន្ទះឈីប M5 នឹងប្រើប្រាស់ការរចនាកាន់តែប្រសើរឡើង (ស្ថាបត្យកម្ម ARM) ហើយត្រូវបានផលិតឡើងជាមួយនឹងបច្ចេកវិទ្យា 3nm របស់ TSMC ហើយវាកក៏នឹងដំណើរការបានល្អជាងបន្ទះឈីប M4 ផងដែរ។Apple ចាប់ដៃគូជាមួយ TSMC ដើម្បីបង្កើតការរចនាបន្ទះឈីបថ្មី ដែលប្រើប្រាស់សម្ភារៈកម្រិតខ្ពស់ ដើម្បីគ្រប់គ្រងកំដៅ និងសន្សំសំចៃថាមពលបានប្រសើរជាងមុន។ បន្ទះឈីប M5 ...

ក្រុមហ៊ុន JAC Motors និងក្រុមហ៊ុន Huawei បង្កើតរថយន្តអគ្គិសនី ដ៏ប្រណិត និងទំនើបបំផុត និងជារថយន្តដំបូងរបស់ពួកគេ ដែលបានសហការគ្នា​ ។ រថយន្តនេះ ក៏រួមបញ្ចូលនូវបច្ចេកវិទ្យាទំនើបៗរបស់ Huawei និងមានការរចនាម៉ូដបែបរាជវង្ស។ រថយន្តនេះបានដាក់បង្ហាញនៅថ្ងៃទី 26 ខែវិច្ឆិកា ក្នុងព្រឹត្តិការណ៍ Mate 70 series​​ ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយយោងតាមប្រធានក្រុមហ៊ុន Smart Automotive របស់ក្រុមហ៊ុន Huawei លោក Yu Chengdong រថយន្តនេះបានទទួលការបញ្ជាទិញជាមុនចំនួន 2,108 ក្នុងរយៈពេល 48 ម៉ោង ដោយរថយន្តនីមួយៗទាមទារប្រាក់កក់ចំនួន 20,000 យន់ ដែលស្មើនិង ...

Galaxy Z Fold Special Edition របស់ Samsung ដែលជាស្មាតហ្វូនដែលអាចបត់បានស្តើងបំផុតរបស់វា មានការរចនាឆើតឆាយ និងការកាត់បន្ថយកម្រាស់របស់វា។ ដោយប្រើប្រាស់ការច្នៃប្រឌិត និងសម្ភារៈថ្មីៗ Samsung មានគោលបំណងបង្កើតឧបករណ៍ដែលអាចបត់បានកាន់តែស្តើងជាងមុន។ Galaxy Z Fold Special Edition កម្រាស់ 10.6mm នៅពេលបិទ និង 5.9mm នៅពេលបើក ប៉ុន្តែវាមិនមែនជាទូរស័ព្ទដែលអាចបត់បានស្ដើងបំផុតនោះទេ ព្រោះម៉ាកយីហោចិនមួយចំនួនមានម៉ូដែលស្តើងជាងនេះទៅហើយ។ ក្រុមហ៊ុន Samsung បានដកមុខងារ S Pen ដើម្បីធ្វើឱ្យវាកាន់តែស្តើង។ ក្រុមហ៊ុន Samsung កំពុងពិចារណាប្រើប្រាស់បន្ទះកញ្ចក់ខាងក្រោយសម្រាប់ទូរស័ព្ទដែលអាចបត់បានរបស់ខ្លួន ដើម្បីធ្វើឱ្យពួកគេស្តើង និងស្រាលជាងមុន។ ទន្ទឹមនឹងនោះ Samsung ...

ចំពេលសង្រ្គាមបន្ទះឈីបរវាងសហរដ្ឋអាមេរិក និងចិន ក្រុមហ៊ុន Huawei ត្រូវបានគេរាយការណ៍ថាកំពុងព្យាយាមជ្រើសរើសវិស្វករពី TSMC ជាមួយនឹងការផ្តល់ជូន ប្រាក់ខែច្រើន រួមទាំងប្រាក់ខែរហូតដល់បីដងនៃប្រាក់ខែបច្ចុប្បន្នរបស់ពួកគេ។ យោងតាមក្រុមហ៊ុន Le Monde ក្រុមហ៊ុន Huawei បាននឹងកំពុងប្រើប្រាស់ភ្នាក់ងារអនាមិកដើម្បីទាក់ទងបុគ្គលិកនៅ TSMC តាមរយៈអ៊ីមែល ដោយផ្តល់ឱកាសដល់អ្នកដែលមានជំនាញខាងផលិតបន្ទះសៀគ្វី។ ទោះជាយ៉ាងណាក៏ដោយ វិស្វករភាគច្រើនបានបដិសេធការផ្តល់ជូនទាំងនេះ ដោយបារម្ភពីហានិភ័យការងារដោយសារការផ្សារភ្ជាប់របស់ក្រុមហ៊ុន Huawei ជាមួយនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលអាចប៉ះពាល់ដល់ការរំពឹងទុកការងារនាពេលអនាគត។​ ក្រុមហ៊ុន Huawei មានគោលបំណងបង្កើនសមត្ថភាពផលិតបន្ទះឈីបរបស់ខ្លួន ដើម្បីឲ្យមានការប្រសើរឡើងនឹងការប្រកួនប្រជែងខ្ពស់។ ប្រភព :huaweicentral ...

Huawei Mate 70 ស៊េរី ដែលជាត្រកូលស្មាតហ្វូនចុងក្រោយបង្អស់របស់ Huawei បានបង្ហាញនូវបន្ទះឈីប Kirin 9020 ថ្មី ដែលមានការកំណត់រចនាសម្ព័ន្ធ 12-core ធ្វើឱ្យប្រសើរឡើងនូវដំណើរការក្រាហ្វិក និងការគាំទ្រសម្រាប់ hyperthreading ។ ការចេញលក់នេះធ្វើឡើងបន្ទាប់ពីភាពជោគជ័យរបស់ Kirin 9000S នៅក្នុងស៊េរី Mate 60 និងបង្ហាញពីការច្នៃប្រឌិតបន្តរបស់ក្រុមហ៊ុន Huawei នៅក្នុងទីផ្សារស្មាតហ្វូន។ បន្ទះឈីប Kirin 9020 នៅក្នុងស៊េរី Huawei Mate 70 មាន CPU 12-core ដែលមានល្បឿននាឡិកា 2.50 GHz ហើយ GPU ...

យើងធ្លាប់តែលេងហ្គេមពេលនេះយើងមកដឹងអំពីក្រុមហ៊ុនទាំង៥ដែលជាក្រុមហ៊ុនផលិតវីដេអូហ្គេមដែលមានតម្លៃថ្លៃបំផុតក្នុងពិភពលោក។ ១ ក្រុមហ៊ុន Microsoft Microsoft គឺជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ដែលវាមានតម្លៃប្រមាណ 3.100 ពាន់ពាន់លានដុល្លារ។ ២ ក្រុមហ៊ុន Tencent បងប្អូនប្រហែលជាធ្លាប់លេងហ្គេមរបស់ក្រុមហ៊ុនមួយនេះហើយរបស់ប្រទេស ចិន ដែលវាមានតម្លៃថ្លៃផងដែរគឺ​ 471.61 ពាន់លានដុល្លារ។ ៣ គឺក្រុមហ៊ុន Sony ក្រុមហ៊ុន Sony គឺជាក្រុមហ៊ុនផលិតហ្គេមដែលមានតម្លៃថ្លៃមួយផងដែលក្នុងពេលបច្ចុប្បន្នរបស់ប្រទេស ជប៉ុន ដែលមានតម្លៃ 115.05 ពាន់លានដុល្លារ។ ៤. ក្រុមហ៊ុន Sea (Garena) ក្រុមហ៊ុនមួយនេះគឺជាក្រុមហ៊ុនផលិតហ្គេមដែលមានតម្លៃថ្លៃផងដែល របស់ប្រទេស សឹង្ហបុរី ដែលវាមានតម្លៃប្រមាណ 64.92 ពាន់លានដុល្លារ។ ៥. ក្រុមហ៊ុន Nintendo ...

ដោយស្មាតហ្វូនទាំងពីរម៉ូដែលនេះក៏មានមុខសំខាន់ៗដែរ ដូចជា Reno13 មានអេក្រង់ AMOLED រាងសំប៉ែតទំហំ ៦.៥៩ អ៊ីញ ខណៈពេលដែលម៉ូដែល Pro មានអេក្រង់ AMOLED ទំហំ ៦.៨៣ អ៊ីញ។ ឧបករណ៍ទាំងពីរនេះភ្ជាប់មកជាមួយគុណភាពបង្ហាញ 1.5K និងបច្ចេកវិទ្យាបន្ថយពន្លឺ PWM ប្រេកង់ខ្ពស់កម្រិតខ្ពស់ 3840Hz។ OPPO Reno13 និង Reno13 Pro ត្រូវបានបំពាក់ដោយបន្ទះឈីប MediaTek Dimensity 8350 ដ៏មានអានុភាព ហើយវាផ្តល់នូវ RAM ដល់ទៅ 16GB និងអង្គផ្ទុកទិន្នន័យ 1TB សម្រាប់ដំណើរការខ្ពស់។ ទូរស័ព្ទនេះក៏រួមបញ្ចូលផងដែរនូវបន្ទះឈីប X1 ...

ក្រុមហ៊ុនផលិតស្មាតហ្វូន Android ជាធម្មតាពឹងផ្អែកលើ Qualcomm និង MediaTek សម្រាប់បន្ទះឈីប របស់ពួកគេ ដូចជាមួយនឹង Snapdragon 8 Elite  និង Dimensity 9400។ Xiaomi ត្រូវបានគេរាយការណ៍ថានឹងចាប់ផ្តើមដំណើរការបន្ទះឈីប 3nm ផ្ទាល់ខ្លួននៅឆ្នាំ 2025 ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើ Qualcomm និង MediaTek ខណៈពេលដែលទទួលបានការគ្រប់គ្រងកាន់តែខ្លាំងលើប្រព័ន្ធ Eco system របស់ខ្លួន។ ថ្មីៗនេះក្រុមហ៊ុនកំពុងត្រៀមខ្លួនសម្រាប់ការផលិត ហើយត្រូវបានគេរំពឹងថានឹងចាប់ដៃគូជាមួយ TSMC សម្រាប់ការផលិតដោយប្រើបច្ចេកវិទ្យា 3nm កម្រិតខ្ពស់របស់ខ្លួន។ ការផ្លាស់ប្តូរនេះអាចរំខានដល់ការត្រួតត្រានាពេលបច្ចុប្បន្នរបស់អ្នកផ្គត់ផ្គង់បន្ទះឈីបធំៗ និងធ្វើឱ្យប្រាក់ចំណេញរបស់ក្រុមហ៊ុន Xiaomi ប្រសើរឡើង។ បន្ទះឈីប 3nm ...