Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ថេប្លេត Xiaomi Pad 7 និង Xiaomi Pad 7 Pro នឹងចេញលក់ក្នុងពេលឆាប់ៗនេះ!!! - techlist

ថេប្លេត Xiaomi Pad 7 និង Xiaomi Pad 7 Pro នឹងចេញលក់ក្នុងពេលឆាប់ៗនេះ!!!

Xiaomi Pad 7 និង Xiaomi Pad 7 Pro នឹងត្រូវបានបំពាក់ដោយអេក្រង់ LCD ទំហំ11.16 អ៊ីញ និងប្រព័ន្ធដំណើរការ Qualcomm ។ ថេប្លេតថ្មីគួរតែដាក់លក់នៅខែតុលាជាមួយ Xiaomi 15។ ក្រុមហ៊ុន Xiaomi ត្រូវបានគេរំពឹងថានឹងចេញលក់ Tablet ថ្មីរបស់ខ្លួនគឺ  Xiaomi Pad 7 និង Xiaomi Pad 7 Pro ឆាប់ៗនេះ ។ នាពេលថ្មីៗនេះលក្ខណៈសម្បត្តិមួយចំនួនរបស់ថេប្លេតទាំងពីរត្រូវបានគេបង្ហាញនូវមុខងាររបស់វា  Digital Chat Station ក៏បានបង្ហាញព័ត៌មានលម្អិតទាក់ទងនឹងថេប្លេតនេះទាំងនេះ។


យោងតាមអ្វីដែលបានលេចចេញមក ទាំង Pad 7 និង Pad 7 Pro ពី Xiaomi នឹងត្រូវបានបំពាក់ដោយ អេក្រង់ LCD ទំហំ 11.16 អ៊ីញ ដែលជាអេក្រង់ដែលមានទំហំធំជាង 11 អ៊ីញនៅលើស៊េរី Xiaomi Pad 6 ពីមុន Xiaomi អាចបំពាក់ម៉ូដែល Proជាមួយនឹងអេក្រង់ OLED LCD ។ ថេប្លេត ទាំងពីរ នឹងដំណើរការដោយ ប្រព័ន្ធដំណើរការ Qualcomm ហើយ Xiaomi Pad 7 គេរំពឹងថានឹងប្រើប្រាស់ Snapdragon 8 Gen 2 និង Pad 7 Pro  អាចនឹងបំពាក់ដោយ Snapdragon 8 Gen 3 ។

វាត្រូវបានគេរំពឹងថានឹងដំណើរការ ប្រព័ន្ធប្រតិបត្តិការ Android 15 ជាមួយនឹង HyperOS 2.0 ហើយត្រូវបានគេរំពឹងទៀតថានឹងមាន ថាមពលថ្ម 10,000 mAh  នឹងគាំទ្រការសាកថ្ម 45W ខណៈពេលដែល Pad 7 Pro នឹងមានមុខងារ សាកថ្ម 67W ។
ថេប្លេតនេះទាំងពីរនេះដែរ អាចនឹងត្រូវបានបំពាក់ដោយ ប្រព័ន្ធ WiFi 7 ហើយមានUSB C 3.2 ផងដែរ ។
គួរបញ្ជាក់ផងដែលថា ទាំងនេះវាជាពត៌មាន បែកធ្លាយប៉ុណ្ណោះ មិនទាន់ចេញជាផ្លូវការនោះទេ។

ប្រភព : ceotech.it