Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Nothing Ear ភ្ជាប់មកជាមួយថាមពលថ្ម 30 ម៉ោង! - techlist

Nothing Ear ភ្ជាប់មកជាមួយថាមពលថ្ម 30 ម៉ោង!

Nothing Ear គឺជាកាសឥតខ្សែដំបូងគេបង្អស់ពីម៉ាក Nothing វាបាននាំមកនូវការរចនា ជាមួយនឹងទំពក់ពាក់ពីលើត្រចៀករុំជុំវិញដែលធ្វើឲ្យអ្នកប្រើប្រាស់មិនភ័យក្នុងការជ្រុះ នឹងបង្ហាញពីអ្វីដែលជាម៉ាកយីហោរបស់ខ្លួន  ហើយចំពោះការផលិត Nothing តែងតែផ្តោតទៅលើការរចនាជាមួយរូបរាងស្អាត ។

កាសទាំងពីរមានទម្ងន់ 8.1 ក្រាមដូចគ្នា វាស្រោបដោយទីតានីញ៉ូម និងមានប៊្លូធូស 5.3 ។  កាសនេះវាមានមីក្រូហ្វូនស្រូបសំឡេងនិងបច្ចេកវិទ្យា Clear Voice 3.0ជាមួយឧបករណ៍បញ្ជាសម្រាប់ការចាក់តន្រ្តី ការគ្រប់គ្រងកម្រិតសំឡេងនិងការគ្រប់គ្រងការហៅទូរស័ព្ទផងដែរ។

 

Nothing Ear អាចស្តាប់ជាប់គ្នាបាន 8 ម៉ោង វាមានថ្ម 64mAh នៅក្នុងកាស និង635 mAh មាននៅខាងក្នុងប្រអប់ ដែលវាមានថាមពលកាន់បាន 30 ម៉ោង។ វាប្រើការសាកថ្មដោយ USB-C ឥតខ្សែ។

Nothing Ear មានពណ៌សតែមួយ ហើយនឹងលក់រាយក្នុងតម្លៃ $149។     ក្រុមហ៊ុនក៏បានដាក់ឲ្យធ្វើការបញ្ជាទិញជាមុនពី Nothing.tech ដែលចាប់ផ្តើមពីពេលនេះតទៅ ខណៈដែលការដាក់បង្ហាញជាផ្លូវការ ត្រូវបានកំណត់ថានឹងចាប់ផ្តើមនៅថ្ងៃទី 1 ខែតុលា ។

ប្រភព : gsmarena