ថ្មីៗនេះដែរមានការលេចធ្លាយរបស់ក្រុមហ៊ុន Qualcomm ចំពោះការផ្លាស់ប្តូរបន្ទះឈីបថ្មីរបស់ខ្លួន ដើម្បីជាការប្រកួតប្រជែងនឹងដៃគូរបស់ខ្លួននៅក្នុងទីផ្សារ។ Qualcomm គ្រោងនឹងដាក់បង្ហាញបន្ទះឈីបបន្ទាប់របស់ខ្លួនក្នុងពេលឆាប់ៗនេះ ហើយវានឹងក្លាយជាការអាប់ដេតដ៏សំខាន់ ។ ក្រុមហ៊ុនទំនងជាធ្វើការវិវឌ្ឍន៍បន្ទះឈីបរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងជាមួយនឹងបន្ទះឈីបថ្មី Snapdragon 8 Elite ។
ទោះយ៉ាងណាក៏ដោយវាគឺជារឿងរគួរឱ្យចាប់អារម្មណ៍ដែលឃើញក្រុមហ៊ុនQualcomm វិវឌ្ឍន៍ជាមួយបន្ទះឈីបថ្មីហើយក្រុមហ៊ុនក៏ គ្រោងនឹងដាក់បង្ហាញបន្ទះឈីបថ្មីទាំងនេះនៅក្នុងខែតុលា ដូចដែលបានបញ្ជាក់កាលពីដើមឆ្នាំនេះ។ ហើយចំពោះ smartphone ដំបូងដែលគេរំពឹងថានឹងប្រើប្រាស់ “Snapdragon 8 Elite” រួមមាន Xiaomi 15 និង OnePlus 13 ហើយស៊េរី Galaxy S25 ត្រូវបានគេរំពឹងថានឹងប្រើប្រាស់បន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm ទាំងស្រុង។
តែយ៉ាងណាមិញយើងនឹងរង់ចាំមើលថាតើនឹងមានអ្វីថ្មីនូវលើមុខងារ បន្ទះឈីប Snapdragon 8 Elite ថ្មីមួយនេះនូវពេលដែលក្រុមប្រកាសប្រើប្រាស់ជាផ្លូវការ។
ប្រភព : 9to5google