ថ្មីៗនេះដែរ Xiaomi បានដាក់បង្ហាញកាសស្តាប់ត្រចៀក Xiaomi Buds 5 សម្រាប់ទីផ្សារសកល បន្ទាប់ពីក្រុមហ៊ុនបានណែនាំកាសនេះនៅក្នុងប្រទេសចិនកាលពីខែកក្កដា។
ក្រុមហ៊ុនបាននិយាយថា ពួកគេផ្តល់ជូននូវការហៅទូរស័ព្ទច្បាស់លាស់ សូម្បីតែនៅក្នុងលក្ខខណ្ឌដែលមានខ្យល់ 12m/s ក៏ដោយ ជាមួយនឹងមីក្រូហ្វូនបី។ វាក៏ភ្ជាប់មកនឹងថាមពលថ្មដល់ទៅ 39 ម៉ោង សម្រាប់ Xiaomi Buds 5 គឺក្រុមហ៊ុនបានធ្វើការ រចនាយ៉ាងប្រណីត ជាមួយនឹងប្លូធូស 5.4។
Xiaomi Buds 5 មានពណ៌ Graphite Black, Ceramic White និង Titan Grey ហើយចំពោះតម្លៃរបស់វាគឺ ១១១ ដុល្លារ។
ប្រភព: fonearena