Xiaomi 15 នឹង​ក្លាយ​ជា​ស្មាតហ្វូន​ដំបូង​គេ​ដែល​មាន​ប្រព័ន្ធ​ដំណើរការ Snapdragon 8 Elite!

ក្រុមហ៊ុន Xiaomi បានប្រកាសថានឹងបំពាក់ប្រព័ន្ធ​ដំណើរការ Snapdragon 8 Elite នូវលើ Xiaomi 15 ​ដំបូង​គេ​ដែល​ផ្តល់​នូវ​ដំណើរការ​ដ៏​អស្ចារ្យ។ ហើយគេនឹងបង្ហាញជាផ្លូវការក្នុងអំឡុងពេលនៃ Snapdragon Summit 2024 ដែលនឹងប្រារព្ធឡើងនៅ Hawaii ចាប់ពីថ្ងៃទី 21 ដល់ថ្ងៃទី 23 ខែតុលានៅក្នុងប្រទេសចិន។

ថ្មីៗនេះដែរ Xiaomi ក៏កំពុងតែរៀបចំជាមួយនឹងការចេញលក់ Xiaomi 15 ដែលនឹងក្លាយជាស្មាតហ្វូនដំបូងគេក្នុងពិភពលោកដែលបំពាក់នូវបន្ទះ ឈីប Snapdragon 8 Elite processor ដែលពីមុនត្រូវបានគេស្គាល់ថា Snapdragon 8 Gen 4។ ឈ្មោះថ្មីនេះត្រូវបានបញ្ជាក់ជាផ្លូវការដោយក្រុមហ៊ុន Xiaomi ។ការផ្លាស់ប្តូរឈ្មោះពី Snapdragon 8 Gen ទៅ Snapdragon 8 Elite គឺជាជំហានមួយទៀតនៅក្នុងដំណើរនៃការប្តូរឈ្មោះរបស់ក្រុមហ៊ុន Qualcomm។

Snapdragon 8 Elite នឹងផ្អែកលើ ដំណើរការ 3nm របស់ TSMC ទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នាសុទ្ធតែជឿជាក់លើយុទ្ធសាស្ត្រប្តូរឈ្មោះរបស់ក្រុមហ៊ុន Qualcomm នោះទេ។ ខណៈពេលដែលការបន្ថែមពាក្យ Elite នេះវាអាចនឹងមានន័យសម្រាប់តែផលិតផលលំដាប់ខ្ពស់។
ប្រភព : ceotech.it