បន្ទាប់ពីត្រកូល iPhone បានចេញស៊េរីថ្មីៗមកពេលនេះ iPhoneSE 4 ក៏ត្រូវបានគេរំពឹងថាវានឹងចេញនៅឆ្នាំក្រោយជាមួយនឹងមុខងារថ្មីមួយចំនួន។ iPhoneSE 4ត្រូវបានគេនិយាយថានឹងបំពាក់អេក្រង់ OLED 460ppi Super Retina XDR ទំហំ6.1 អ៊ីញ 60 Hz ស្រដៀងនឹង iPhone 14 នេះបើយោងតាម 9to5Mac ។
ទូរស័ព្ទនេះត្រូវបានគេរំពឹងថានឹងបំពាក់បន្ទះឈីប A18 ចុងក្រោយបង្អស់ពីស៊េរី iPhone 16 និងបំពាក់ USB-C Action Button និងរួមបញ្ចូលមុខងារ Apple Intelligence ។សម្រាប់កាមេរ៉ាវិញត្រូវបានគេរំពឹងថានឹងទទួលបានកាមេរ៉ាខាងក្រោយ 48MP និងកាមេរ៉ាខាងមុខ 12MP។ ហើយវាអាចទទួលបានថ្មស្រដៀងនឹង iPhone 14 ប៉ុន្តែសមត្ថភាពពិតប្រាកដនៅមិនទាន់ដឹងនៅឡើយនោះទេ។
ចាប់តាំងពីវាត្រូវបានគេរំពឹងថានឹងប្រើបន្ទះឈីប 3nm គេក៏រំពឹងថានឹងមានប្រសិទ្ធភាពថាមពលខ្លាំងជាងមុន។ ដូចគ្នានេះផងដែរវាក៏មិនច្បាស់ថាតើវានឹងទទួលបានការសាកថ្ម 25W Magsafe ពីស៊េរី iPhone 16 ដែរឬក៏អត់។
ប្រភព : fonearena