Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
YouTube Shorts អាចបង្ហោះវីដេអូពី 60 វិនាទីទៅ 3 នាទីបាន!!!   - techlist

YouTube Shorts អាចបង្ហោះវីដេអូពី 60 វិនាទីទៅ 3 នាទីបាន!!!  

កាល​ពីប៉ុន្មាន​ថ្ងៃមុន YouTube បាន​ប្រកាស​ការ​ពីការអាប់ដេត​ថ្មី​សម្រាប់ YouTube Shorts ហើយក្រុមហ៊ុន YouTube បានប្រកាសថាចាប់ពីថ្ងៃទី 15 ខែតុលា ឆ្នាំ 2024 តទៅ YouTube នឹងបង្កើនរយៈពេលដែលអាចបង្ហោះវីដេអូនៅក្នុង YouTube Shorts ពី 60 វិនាទីទៅ 3 នាទី។

ការផ្លាស់ប្តូរនេះគឺវាអនុញ្ញាតឱ្យមានភាពល្អប្រសើរជាមុន ហើយសម្រាប់វីដេអូដែលបានបង្ហោះមុនថ្ងៃ 15 ខែតុលា នេះគឺវាមិនមានផលប៉ះពាល់អ្វីឡើយ។ ឥឡូវនេះដែរ អ្នកប្រើប្រាស់ក៏អាចជ្រើសរើសស៊ុមរូបភាពតូចពី Shorts បានទាំងនៅលើ Android និង IOS។ លើសពីនេះ យើងក៏អាចបន្ថែមអត្ថបទនៅពេលបង្កើត Shorts ។


មួយវិញទៀតShortsក៏មានគំរូស្រាប់ដែលជាការងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការMix វីដេអូបញ្ចូលគ្នាតែមួយដែលអាចកែប្រែវីដេអូឲ្យកាន់តែទាក់ទាញ។ YouTubeក៏បើកឲ្យចូលប្រើដោយអាចថតវីដេអូចេញផ្ទាល់ពីកាមេរ៉ា Shorts បាន ហើយក៏អាចថតចម្លងវីដេអូនិងតន្រ្តីបានផងដែរ។


YouTube ក៏គ្រោងនឹងណែនាំគំរូ វីដេអូ របស់ Google DeepMind ដែលអាចឱ្យអ្នកអ្នកប្រើកែលម្អផ្ទៃខាងក្រោយរបស់វីដេអូបានយ៉ាងប្រសើរ នៅចុងឆ្នាំនេះ។ YouTube Shorts គ៏អាចជួយអ្នកប្រើប្រាស់ដើម្បីស្វែងរកមាតិកាពេញនិយមនៅក្នុងប្រទេស បានយ៉ាងឆាប់រហ័ស ។

យ៉ាងណាក៏វាជាការល្អប្រសើរសម្រាប់អ្នកចូលចិត្តបង្ហោះវីដេអូនៅក្នុង YouTube Shorts ​មួយនេះ។

ប្រភព :fonearena