Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
realme GT Neo 7 ​ ត្រៀមចេញមក​ជាមួយ​ប្រព័ន្ធ​ដំណើរការ​ដ៏​ខ្លាំង អេក្រង់​ដែល​មាន​គុណភាព​ខ្ពស់ និង​ការ​សាកថ្ម​លឿន​បំផុត! - techlist

realme GT Neo 7 ​ ត្រៀមចេញមក​ជាមួយ​ប្រព័ន្ធ​ដំណើរការ​ដ៏​ខ្លាំង អេក្រង់​ដែល​មាន​គុណភាព​ខ្ពស់ និង​ការ​សាកថ្ម​លឿន​បំផុត!

Realme ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​វិល​ត្រឡប់​មក​វិញ​ជាមួយ​នឹង​ស្មាតហ្វូន​កម្រិត​មធ្យម​ដែល​មាន​សមត្ថភាព​ខ្ពស់​ថ្មី​គឺ realme GT Neo 7 ។ បន្ទាប់ពីការចេញលក់ ម៉ូដែល GT Neo 6 និង GT Neo 6 SE នៅដើមឆ្នាំនេះ។ ក្រុមហ៊ុនកំពុងរៀបចំចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនក្នុងពេលឆាប់ៗ។

យោងតាមការលេចធ្លាយ  Smart Pikachu បានឱ្យ ដឹងថា realme GT Neo 7 នឹងត្រូវបានបំពាក់ដោយ អេក្រង់រាបស្មើ ដែលត្រូវបានរចនាឡើងដើម្បីកែលម្អជាមួយនឹងឲ្យការលេងហ្គេមបានកាន់តែរលូន។ វាប្រហែលបំពាក់អេក្រង់ OLED ដែលអាចមើលបានច្បាស់កម្រិត 1.5K ដែលធានានូវពណ៌ឌិតបានល្អជាមួយនឹង គុណភាពរូបភាពល្អបើប្រៀបធៀបទៅនឹងម៉ូដែលមុនៗ។
realme GT Neo 7 នឹងត្រូវបានបំពាក់ដោយកំណែ overclocked នៃ Snapdragon 8 Gen 3  លើសពីនេះ យោងតាមអ្វីដែលលេចធ្លាយ ស្មាតហ្វូននេះនឹងគាំទ្រ ការសាកថ្មលឿន 100W ។


លើសពីនេះ យោងតាម  Digital Chat Station សម្រាប់ realme GT Neo 7 និងគូប្រជែងរបស់ខ្លួននឹងទាក់ទាញអ្នកប្រើប្រាស់ដែលចាប់អារម្មណ៍លើ អេក្រង់ដែលមានគុណភាពខ្ពស់ ដំណើរការបន្ទះឈីបល្អ និង ថាមពល ថ្មដ៏ល្អឥតខ្ចោះ។ទោះជាយ៉ាងណាក៏ដោយ ម៉ូដែលទាំងនេះទំនងជាមិនផ្តោតលើបច្ចេកវិទ្យាកាមេរ៉ាខ្លាំងពេកនោះទេ ដោយវាអាចផ្តោតទៅលើមុខងារទូទៅខ្លាំងជាង ។realme GT Neo 7 ក៏នឹងបច្ចេញមកជាមួយនឹង​ប្រព័ន្ធ​ដំណើរការ​ដែល​មាន​ថាមពលខ្លាំង អេក្រង់​​មាន​គុណភាព​ខ្ពស់ និង​ការ​សាកថ្ម​លឿន​បំផុតផងដែរ។


ទាំងនេះបង្ហាញថាម៉ាកយីហោចិនកំពុងផ្តោតយ៉ាងខ្លាំងលើមុខងារនឹងប្រព័ន្ធដំណើរការក៏ដូចជាធ្វើឲ្យល្អទៅលើការលេងហ្គេម ជាង។ ដែលធ្វើឱ្យ GT Neo 7 ជាជម្រើសដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកលេងហ្គេម។ គួរឲ្យដឹងដែលថាទាំងនេះគឺជាពត៌មានលេចធ្លាយប៉ុណ្ណោះក្រុមហ៊ុនក៏មិនបានបញ្ជាក់អ្វីច្រើនដែររង់ចាំមើលការចេញជាផ្លូវការនាពេលខាងមុខ។
ប្រភព :ceotech