Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
តើអ្នកដឹងទេ? តម្លៃបន្ទះឈីប Kirin 9100 មានតម្លៃថ្លៃជាង Dimensity 9400 ! - techlist

តើអ្នកដឹងទេ? តម្លៃបន្ទះឈីប Kirin 9100 មានតម្លៃថ្លៃជាង Dimensity 9400 !

ថ្មីៗនេះដែលបើយោងតាមការបង្ហាញពី Weibo របស់ប្រទេសចិនបាននិយាយអំពីតម្លៃរបស់ Kirin 9100 និង Dimensity 9400 ដែលវាមានតម្លៃខុសគ្នា ។
ឥឡូវសម្រាប់តម្លៃបន្ទះឈីប Snapdragon 8 Gen 4 របស់ក្រុមហ៊ុន Qualcomm ត្រូវបានគេរាយការណ៍ថាមានតម្លៃប្រមាណ 190 ដុល្លារហើយ Kirin 9100 ​វាមានតម្លៃប្រហែល 157 ទៅ 186 ដុល្លារ ខណៈដែល MediaTek’s Dimensity 9400 មានតម្លៃទាបជាងគេបន្តិចគឺ 155 ដុល្លារ។ ប្រសិនបើពាក្យចចាមអារ៉ាមពី Kirin 9100 ក្លាយជាការពិត វានឹងមានភាពល្អប្រសើរជាមួយនឹងដៃគូប្រកួតប្រជែងរបស់ពួកគេទាក់ទងនឹងតម្លៃ។

ក្រុមហ៊ុនផលិតបន្ទះឈីប SMIC ដែលមានមូលដ្ឋាននៅប្រទេសចិន ត្រូវបានគេរាយការណ៍ថាកំពុងតែអភិវឌ្ឍដំណើរការ 5nm ហើយត្រូវបានគេរំពឹងថានឹងផលិតបន្ទះឈីប Kirin 9100 ជំនាន់បន្ទាប់របស់ក្រុមហ៊ុន Huawei ។ ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍កាលពីខែកក្កដាក៏បានបង្ហាញថាក្រុមហ៊ុនSMIC កំពុងប្រឈមនឹងបញ្ហាទិន្នផល និងតម្លៃផលិតជាមួយនឹង 5nm ដូច្នេះ Kirin 9100 នៅតែអាចជាបន្ទះឈីប 7nm ដដែល ។

ជាលទ្ធផល Kirin 9100 វានឹងពិបាកសម្រាប់ ការប្រជែងនឹងដំណើរ ចុងក្រោយបំផុតរបស់ Qualcomm ឬ MediaTek ។ ទោះជាយ៉ាងណាក៏ដោយ Kirin 9100 ត្រូវបានគេរាយការណ៍ថា នូវតែអាចប្រៀបធៀបជាមួយនឹង Snapdragon 8 Gen 2 របស់ Qualcomm បាន។ ម្យ៉ាងវិញទៀតសម្រាប់Mate 70  របស់ Huawei នាពេលខាងមុខ ត្រូវបានគេរំពឹងថានឹងដំណើរការដោយបន្ទះឈីប Kirin 9100។ របាយការណ៍ពីមុនបានបង្ហាញថា បន្ទះឈីបនេះក៏អាច ដំណើរការបានប្រសើរជាង Snapdragon 8 Gen 2 របស់ក្រុមហ៊ុន Qualcomm។

ប្រភព : Gizmochina