Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
OPPO K12 Plus ជាមួយនឹងអេក្រង់ 6.7 អ៊ីញ FHD+ 120Hz AMOLED, Snapdragon 7 Gen 3, ថាមពលថ្ម 6400mAh នឹងត្រូវប្រកាសនៅថ្ងៃទី 12 ខែតុលា។   - techlist

OPPO K12 Plus ជាមួយនឹងអេក្រង់ 6.7 អ៊ីញ FHD+ 120Hz AMOLED, Snapdragon 7 Gen 3, ថាមពលថ្ម 6400mAh នឹងត្រូវប្រកាសនៅថ្ងៃទី 12 ខែតុលា។  

ក្រុមហ៊ុន OPPO បានបញ្ជាក់ជាផ្លូវការនូវការចេញលក់ស្មាតហ្វូន K12 Plus នៅក្នុងប្រទេសចិននៅថ្ងៃទី 12 ខែតុលា បន្ទាប់ពីវាបានបញ្ជាក់នាពេលថ្មីៗនេះ។ K12 Plus នេះ​វាមាន​ការ​រចនា​ស្រដៀង​នឹង K12 ហើយ​ក៏​រក្សា​បាន​នូវ​លក្ខណៈ​ពិសេស​ភាគ​ច្រើន​ពី K12 ដែរ

ក្រុមហ៊ុនបាននិយាយថា វានឹងមានការរចនាមើលទៅសាមញ្ញ ប៉ុន្តែវាស្រស់ស្អាត។ វាក៏មានពណ៌ Basalt Black ដែលគេរចនាស្រដៀងនឹងព្រិល។
ហើយសម្រាប់ថាមពលថ្មវាវិញគឺ 6400mAh ដែលវាជាថ្មដ៏ធំបំផុតរបស់ OPPO ដែលមិនធ្លាប់មាន ហើយវានឹងគាំទ្រការសាកថ្ម 80W SUPERVOOC។

មុខងារពិសេសខ្លះៗរបស់ OPPO K12 Plus

អេក្រង់ 6.7 អ៊ីញ Full HD+ AMOLED និង 120Hz
បំពាក់ដោយបន្ទះឈីប Snapdragon 7 Gen 3 (4nm) ជាមួយ Adreno 720 GPU
RAM 8GB / 12GB LPDDR4X ជាមួយអង្គផ្ទុកទិន្នន័យ 256GB / 512GB UFS 3.1 អង្គចងចាំអាចពង្រីកបានរហូតដល់ 1TB ជាមួយ microSD
ប្រព័ន្ធប្រតិបត្តិការ Android 14 ជាមួយ ColorOS 14
កាមេរ៉ាក្រោយ 50MP, OIS, 8MP 120° ultra-wide camera, LED flash
កាមេរ៉ាមុខ 16MP
ធន់នឹងធូលី និងទឹក (IP54)
ថាមពលថ្ម 6400mAh ជាមួយនឹងការបញ្ចូលថ្មលឿន 80W SUPERVOOC Fast Charging

ប្រភព : fonearena