Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Apple បានពន្យារពេលនៃការ Update Apple Intelligence ទៅ iOS 18.1 ដែលអាចគ្រោងធ្វើនៅថ្ងៃទី 28 ខែតុលា - techlist

Apple បានពន្យារពេលនៃការ Update Apple Intelligence ទៅ iOS 18.1 ដែលអាចគ្រោងធ្វើនៅថ្ងៃទី 28 ខែតុលា

បើតាមការចុះផ្សាយ Appleកំពុងរៀបចំក៏ដូចជាធ្វើយ៉ាងណាដើម្បីឲ្យកម្មវិធីរបស់ខ្លួនចេញទៅមានគុណភាពតែម្តងទោះបីជាត្រូវធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនរង់ចាំយូរបន្តិចមែន។

ថ្មីៗនេះ Apple បានពន្យារពេលនៃការអាប់ដេតពី iOS 18  ទៅ 18.1  ដែលទោះជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់ iPhone 16 , iPhone 15 Pro និង iPhone 15 Pro Max នឹងមិនចាំបាច់រង់ចាំយូរនោះទេសម្រាប់ ការចេញផ្សាយនៃ iOS 18.1 ប្រហែលអាចចេញនៅ ថ្ងៃទី 28 ខែតុលា  បើយោងតាមរបានរាយការណ៍របស់ Mark Gurman។

ការពន្យារពេលក្នុងការបើកដំណើរការនេះ Apple ហាក់ដូចជាចង់ ធានាបាននូវកម្មវិធីដែលមានភាពល្អប្រសើរ ដែលជាការលុបបំបាត់កំហុសដែលមាននៅក្នុងកំណែ Betaនិងធានាថា server dell’ AI ត្រៀមខ្លួនរួចរាល់ដើម្បីគ្រប់គ្រងក្នុងការបើកឲ្យអ្នកប្រើប្រាស់ចូលប្រើ ដំណាលគ្នារាប់លានក្នុងពេលតែមួយ។ សម្រាប់មុខងារ Apple Intelligence អាចប្រើបានតែភាសាអង់គ្លេស ប៉ុណ្ណោះ ប៉ុន្តែវានឹងបន្ថែមមកជាមួយ ភាសាចិន បារាំង ជប៉ុន និងអេស្ប៉ាញ ដែលមាននៅឆ្នាំ 2025។

សម្រាប់ពេលនេះផងដែរ ក្រុមហ៊ុន Apple តែម្តងគឺមិនទាន់បានបញ្ជាក់ជាផ្លូវការនូវ កាលបរិច្ឆេទចេញផ្សាយនា ថ្ងៃទី 28 ខែតុលា សម្រាប់ iOS 18.1 នៅឡើយនោះទេ។ ការរង់ចាំសម្រាប់មុខងារ AI ថ្មីនេះវាហាក់បីដូចជាវែងឆ្ងាយបន្តិច ប៉ុន្តែក្រុមហ៊ុន Apple ក៏បានចង្អុលបង្ហាញពីភាពប្រសើរឡើងនូវមុខងារ AI  ដល់អ្នកប្រើប្រាស់របស់ខ្លួនជាពិសេសជាមួយនឹងការមកដល់នៃ មុខងារ Apple Intelligence ថ្មី។

តែទោះបីជាយ៉ាងណាក៏ដោយយើងនូវតែរង់ចាំមើលអំពីមុខងារថ្មី ដែល Apple នឹងដាក់ឲ្យប្រប្រាស់ជាផ្លូវការ នៃ Apple Intelligenceនាពេលខាងមុខ។

ប្រភព :ceotech