Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ការដឹងជញ្ជូនអាហារដោយ Drone ដំបូងគេត្រូវបាន ដាក់ដំណើរការនៅក្នុងសួនកម្សាន្តនៅ Shenzhen Central Park ! - techlist

ការដឹងជញ្ជូនអាហារដោយ Drone ដំបូងគេត្រូវបាន ដាក់ដំណើរការនៅក្នុងសួនកម្សាន្តនៅ Shenzhen Central Park !

 

លែងរង់ចាំយូរទៀតហើយសម្រាប់ប្រជាជនដែលមកលេងកម្សាន្តនៅShenzhen Central Park ដែលចង់ធ្វើការបញ្ជាទិញអាហារគឺអាចទទួលយកអាហារបានយ៉ាងលឿនជាមួយនឹង ការដឹងជញ្ជូនដោយ Drone​។

ថ្មីនេះក្រុមហ៊ុន Meituan បានបច្ចេញ Drone ដែលអាចដឹកជញ្ជូនអាហារបានយ៉ាងលឿនទៅដល់អតិថិជន ដែលបានដើរលេងនៅក្នុងនៅសួនកម្សាន្ត Shenzhen Central Park ក្នុងសង្កាត់ Futian ដែលវាជាភាពងាយស្រួលដល់ប្រជាជនដែលមកលេងកំម្សាន្តនៅក្នុងសួននេះហើយ ដែលចង់បញ្ជាទិញអាហារជាដើម វាក៏ជាការបើកដំណើរការដំបូងគេបំផុតសម្រាប់ការដឹកជញ្ជូននេះ ដែលអនុវឌ្ឍន៍នៅក្នុងសួនកម្សាន្ត Shenzhen Central Park ។

អតិថិជនក៏អាចនិងធ្វើការបញ្ជាទិញអាហារមុនបាន ហើយសេវាកម្មដឹកជញ្ជូននេះដែលវាមាន ចម្ងាយពីរគីឡូម៉ែត្រពីផ្សារទំនើប UpperHills ដែលអាចដឹងមកដល់ សួនកម្សាន្ត Shenzhen Central Park ក្នុងរយៈពេលត្រឹមតែ 10 នាទីប៉ុណ្ណោះ។ពីមុនអតិជនមានការប្រឈមមុខក្នុងការទទួលយកអាហារ ដែលពេលខ្លះអាចពន្យាពេលក្នុងការដឹកជញ្ជូនមានការយឺតយ៉ាវ ហើយក៏ពិបាកសម្រាប់ទីតាំងទទួលយកផងដែរ។

តែទោះជាយ៉ាងណាក៏ដោយ ការណែនាំនៃការដឹកជញ្ជូនតាម Drone បានបើកដំណើរការហើយ។ ឥឡូវនេះ អតិថិជនគ្រាន់តែត្រូវធ្វើដំណើរទៅកាន់ទីតាំងដែលបានកំណត់នៅក្នុង Shenzhen Central Park ដើម្បីទទួលយកការទំនិញឬអាហារ របស់ពួកគេ។


យោងតាមអាជ្ញាធរនៅទីក្រុងនេះថា សេវាកម្មដឹកជញ្ជូនតាម Drone នេះពង្រីកឲ្យច្រើនទៅកាន់ឧទ្យាន ដែលវាជាតម្រូវការរបស់អតិថិជន និងបង្កើនការពេញចិត្តរបស់
អតិថិជនផងដែរ។

ភាពជោគជ័យនៃការដឹកជញ្ជូនដោយ Drone នេះគឺមិនមែនដាក់ដំណើរការត្រឹមតែ Shenzhen Central Park នេះទេ ដោយក្រុមហ៊ុន Meituan ដែលជាក្រុមហ៊ុនអ៊ីនធឺណិតយក្សនៅពីក្រោយគំនិតផ្តួចផ្តើមមួយនេះ បានបើកដំណើរការផ្លូវដឹកជញ្ជូន Drone ចំនួន 28 នៅទូទាំងរង្វង់ផ្សារទំនើបចំនួន 11 ទូទាំងប្រទេសចិន រួមទាំងទីក្រុង Shenzhen និង Shanghai ទៀតផង ។
ហើយវាក៏ឈានទៅដល់ការដឹកជញ្ជូនទៅកាន់ទីតាំងផ្សេងៗមួយចំនួនទៀតដូចជា អគារ ការិយាល័យ កន្លែងទេសចរណ៍ សួនសាធារណៈ មន្ទីរពេទ្យ និងបរិវេណសាកលវិទ្យាល័យ ។

ក្រុមហ៊ុន Meituan ក៏បានដាក់ឱ្យដំណើរការជាផ្លូវការនូវផ្លូវដឹកជញ្ជូនដោយ Drone ដំបូងរបស់ខ្លួននៅសាកលវិទ្យាល័យ Tsinghua University Shenzhen International Graduate School រួចមកហើយកាលពីខែធ្នូកន្លងទៅ ។
ជារួមមក វាជារឿងមួយដែលល្អស្រាប់ការបង្កើតបច្ចេកវិទ្យាដឹងជញ្ជូនដោយគ្មានមនុស្សបើកបរ គឺវាចំនេញទាំងពេលពេលវេលា ហើយមានសុវត្ថិភាពក្នុងការធ្វើដំណើរ តាមផ្លូវផងដែរ ។

ប្រភព :Shenzhen Government Online