Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
OnePlus13 អាចនឹងនាំមុខ Xiaomi15 ក្នុងការបំពាក់បន្ទះឈីប Snapdragon 8 Elite ដំបូងគេ របស់ក្រុមហ៊ុន Qualcomm‌! - techlist

OnePlus13 អាចនឹងនាំមុខ Xiaomi15 ក្នុងការបំពាក់បន្ទះឈីប Snapdragon 8 Elite ដំបូងគេ របស់ក្រុមហ៊ុន Qualcomm‌!

Qualcomm នឹងបញ្ចេញ Snapdragon 8 Elite ហើយ OnePlus 13 អាចនឹងឈានមុខ Xiaomi 15 ដោយក្លាយជាស្មាតហ្វូនដំបូងគេដែលរួមបញ្ចូលបន្ទះឈីបដ៏មានឥទ្ធិពលនេះ។

Qualcomm កំពុងរៀបចំបង្ហាញ Snapdragon 8 Elite ថ្មីរបស់ខ្លួន ដែលជាបន្ទះឈីប Flagship chipset យោងទៅតាមពាក្យចចាមអារ៉ាម វាអាចជំនួសឈ្មោះSnapdragon 8 Gen 4 ។ រហូតមកទល់ពេលថ្មីៗនេះ វាហាក់បីដូចជា Xiaomi 15 កំពុងនាំមុខគេក្នុងការក្លាយជាស្មាតហ្វូនដំបូង ដែលបង្ហាញពីដំណើរការមួយនេះ ប៉ុន្តែការបង្ហាញផ្លូវការរបស់ Qualcomm ថ្មីៗមានរូបភាពលេចធ្លាយដែលបានបង្ហោះនៅលើ Weibo ថាវាអាចជា OneOlus13 វិញដែលអាចក្លាយជាស្មាតហ្វូនដំបូងគេដែលបំពាក់បន្ទះឈីបថ្មីនេះ។

ទោះបីជាក្រុមហ៊ុន Qualcomm មិនបានបញ្ជាក់ពីតប្រាកដពី ឈ្មោះស្មាតហ្វូនដែលត្រូវបំពាក់ក៏ដោយ ក៏គេគិតថាភាគរយច្រើនគឺOnePlus 13 ជាស្មាតហ្វូនដំបូងគេដែលបំពាក់ Snapdragon 8 Elite ។ OnePlus 13  បានឈានមុខ Xiaomi ក្នុងការបំពាក់បន្ទះឈីបថ្មីនេះ ដោយក្រុមហ៊ុនទាំងពីបានប្រកួតប្រជែងគ្នា ដោយ OnePlus 13 បានតាំងខ្លួនឯងថាជាស្មាតហ្វូនមួយក្នុងចំណោមស្មាតហ្វូនដំបូងគេដែលបំពាក់បន្ទះឈីប Snapdragon 8 Elite តែម្តង ។

ប៉ុន្តែផ្ទុយទៅវិញមិនទាន់មានព័ត៌មានលម្អិតណាមួយបញ្ជាក់ឲ្យច្បាស់ថាក្រុមហ៊ុនមួយណានឹងបំពាក់បន្ទះឈីបថ្មីនេះមុនគេឡើយ រង់ចាំការអាប់ដេតទាំងអស់នៅលើ OnePlus 13 និង Xiaomi 15 ដែលកំពុងក្លាយជាទូរស័ព្ទដែលគេគិតថានឹងបំពាក់ប្ទះឈីបនេះមុនគេ ។

ប្រភព :ceotech