Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
អេក្រង់ធំ ថាមពលថ្មធំ កម្រិតពន្លឺ 2000 nits ជាមួយ Snapdragon 8 Elite នឹងមាននៅលើ realme GT 7 Pro ! - techlist

អេក្រង់ធំ ថាមពលថ្មធំ កម្រិតពន្លឺ 2000 nits ជាមួយ Snapdragon 8 Elite នឹងមាននៅលើ realme GT 7 Pro !


realme  GT 7 Pro  កំពុងរៀបចំដើម្បីបង្ហាញខ្លួនជាលើកដំបូង ហើយបើយោងតាមពាក្យចចាមអារ៉ាមចុងក្រោយពី Digital Chat Station  ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតទាក់ទងនឹង អេក្រង់ វានឹងប្រើបន្ទះអេក្រង់ Samsung ដែលជំនួសឱ្យ អេក្រង់ BOE របស់ចិន ។ ការ​ផ្លាស់​ប្តូរនេះទោះ​បី​ជា​ត្រូវ​ការ​ចំណាយ​ខ្ពស់​ក៏​ដោយ តែវានឹង​ផ្តល់ ​ពន្លឺ​មកវិញកាន់​តែ​ល្អ ។

ការ បង្ហាញរបស់ realme GT 7 Pro នឹងឈានដល់កម្រិតពន្លឺ 2000 nits លើសពី 1600 nits នៃ realme GT 5 Pro ពីមុន ។ នេះគឺជារឿងដល់ល្អ ជាពិសេសសម្រាប់អ្នកដែលប្រើស្មាតហ្វូននៅក្រោមពន្លឺព្រះអាទិត្យដោយផ្ទាល់ ដែលវាមិនពិបាកក្នុងការមើល។ហើយ realme GT 7 Pro  អាចនឹងដំណើរការដោយបន្ទះឈីបSnapdragon 8 Elite ដែលជា processor ដែលមិនទាន់ត្រូវបានបង្ហាញជាផ្លូវការ។ realme GT 7 Pro ក៏សន្យាថានឹងដំណើរការខ្ពស់ជាមួយនឹងល្បឿន 4.32GHz


ជាមួយនឹងសមត្ថភាពថ្មលើសពី 6000 mAh វានឹងក្លាយជាស្មាតហ្វូនធំបំផុតមិនធ្លាប់មាននៅលើស្មាតហ្វូនរបស់ realme ថ្មនឹងមាន6-cell ដែលវាអាចសាកថ្មលឿនជាងមុន វាក៏ទទួលបានការសាកថ្ម 120W ផងដែរ។ ក្រុមហ៊ុន Realme បានសម្រេចចិត្តធ្វើតាមនិន្នាការនៃ silicon-carbon anode សម្រាប់ថ្ម ដែលធ្វើឱ្យទូរស័ព្ទស្តើង និងទម្ងន់ស្រាលជាងមុន ។
ប្រភព : ceotech