Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ទីបំផុត Apple បានបញ្ចេញ Final Cut Pro 11 ជាមួយនឹងមុខងារថ្មីៗដូចជា Magnetic Mask និង មុខងារ AI - techlist

ទីបំផុត Apple បានបញ្ចេញ Final Cut Pro 11 ជាមួយនឹងមុខងារថ្មីៗដូចជា Magnetic Mask និង មុខងារ AI

Apple បានឆ្លើយតបទៅនឹងសំណើររបស់អ្នកកែវីដេអូ បន្ទាប់ពីការរង់ចាំជាយូរមកហើយ នៃកំណែ Update Final Cut Pro 11 ។

Final Cut Pro 10 ត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ 2011 ហើយចាប់តាំងពីពេលនោះមក តែអ្នកប្រើប្រាស់បានរង់ចាំចំពោះការផ្លាស់ប្តូរសំខាន់ៗរបស់វា។ ឥឡូវនេះជាមួយនឹង Final Cut Pro 11 ក្រុមហ៊ុន Apple ផ្តល់នូវឧបករណ៍កែសម្រួលដ៏មានអានុភាព និងអាចមានមុងារប្រើប្រាស់បានកាន់តែច្រើន។

Final Cut Pro 11 ផ្តល់នូវបទពិសោធន៍នៃការកែសម្រួលដែលប្រសើរឡើង ដោយធ្វើឱ្យមានថាមពលដំណើរការច្រើនបំផុត ដើម្បីបង្កើនភាពរលូន និងប្រសិទ្ធភាពការងារ។ ក្នុងចំណោមមុខងារថ្មីៗគួរឱ្យចាប់អារម្មណ៍បំផុតគឺ Magnetic Mask ដែលជាមុខងារ AI ដែលអនុញ្ញាតឱ្យអ្នកញែកមនុស្ស និងវត្ថុក្នុងវីដេអូ បានដាច់ពីគ្នាល្អ។

ការអាប់ដេតនេះមិនមែនសម្រាប់តែអ្នកប្រើប្រាស់ Mac Final Cut Proឡើយ សម្រាប់ iPad ក៏ទទួលបានអត្ថប្រយោជន៍ពីការកែលម្អដូចជាការកែតម្រូវពន្លឺ និងពណ៌ជាមួយនឹងជម្រើស កម្រិតខ្ពស់ ការគាំទ្រមតិប្រតិកម្ម haptic សម្រាប់ Magic Keyboard និង Apple Pencil Pro ។

Final Cut Pro 11 មានសម្រាប់ Mac, iPad និង Final Cut Camera ហើយអាចទាញយកបានពី App Store ។ តម្លៃសម្រាប់ Mac គឺ $299.99, ខណៈ iPad មានតម្លៃ $4.99 ក្នុងមួយខែ។

អ្នក​ប្រើ​ដែល​មាន​កម្មវិធី ​Final Cut Pro រួច​ហើយ ​អាច​ដំឡើង​ Versionថ្មី ​ដោយ​ឥត​គិត​ថ្លៃ។

ប្រភព : ceotech.io