Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Huawei Mate 70 series បានដាក់ឲ្យបញ្ជាទិញទុកមុនបាន មុនដាក់បង្ហាញជាផ្លូវការនៅថ្ងៃទី 26 ខែវិច្ឆិកា! - techlist

Huawei Mate 70 series បានដាក់ឲ្យបញ្ជាទិញទុកមុនបាន មុនដាក់បង្ហាញជាផ្លូវការនៅថ្ងៃទី 26 ខែវិច្ឆិកា!

Huawei Mate 70 series រួមមាន Mate 70, Mate 70 Pro និង Mate 70 Pro+ បានដាក់ឲ្យធ្វើការកុម្ម៉ង់ទុកមុនបានមួយសប្តាហ៍មុនការចេញលក់ជាផ្លូវការនៅថ្ងៃទី 26 ខែវិច្ឆិកា នេះ ។ ត្រឹមរយៈពេល 10 ម៉ោងដំបូងជាងប៉ុណ្ណោះនៃការកម្ម៉ង់ទុកមុន ស៊េរី Huawei Mate 70 ទទួលបានការបញ្ជាទិញទុកមុនជាង 130,000 គ្រឿង ហើយគេក៏រំពឹងទុកទៀតថាចំនួននេះនឹងឈានដល់ការលក់ជាងរាប់លានគ្រឿងនៅពេលដាក់លក់ជាផ្លូវការ។

ស៊េរី Mate 70 របស់ Huawei នឹងរក្សាការរចនាជាមួយនឹងគែមរាងមូល នឹងកោង ដែវាលមិនដូចស្មាតហ្វូនថ្មីៗជាច្រើនដែលបានផ្លាស់ប្តូរទៅស៊ុមរាបស្មើនោះទេ។ លើសពីនេះ Mate 70 Pro អាចនឹងមានប្រព័ន្ធកាមេរ៉ាបី ដែលមួយក្នុងចំណោមនោះនឹងមានកញ្ចក់ periscope ។

Mate 70 និង Mate 70 Pro នឹងនាំមកជាមួយជម្រើសបួនពណ៌ដោយមានពណ៌ ខ្មៅ ស បៃតង និងស្វាយ ជាមួយនឹងរ៉េម 12 GB និងជម្រើសអង្គផ្ទុកទិន្នន័យ 256 GB, 512 GB ឬ 1 TB ។ ហើយសម្រាប់ Mate 70 Pro+ អាចនឹងមានពណ៌ ខ្មៅ ស មាស និងពណ៌ខៀវ។ ម៉ូដែល Pro+ នឹង​មាន​លក្ខណៈ​ពិសេស​លើស 70, 70 Pro+  ដោយ​វានឹងទទួលបាននូវ RAM 16 GB និងជម្រើសអង្គផ្ទុកទិន្នន័យ 512 GB ឬ 1 TB។

ប្រភព : gsmarena