Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
អាជ្ញាធរអាមេរិកហាមមិនឲ្យ TSMC និង Samsung ផ្តល់នូវបន្ទះឈីបដល់ប្រទេសចិនទៀតទេ!!! - techlist

អាជ្ញាធរអាមេរិកហាមមិនឲ្យ TSMC និង Samsung ផ្តល់នូវបន្ទះឈីបដល់ប្រទេសចិនទៀតទេ!!!

ប្រទេសចិនបានប្រឈមមុខនឹងការដាក់ទណ្ឌកម្មពាណិជ្ជកម្មបន្ទាប់ពីការឡើងកាន់តំណែងរបស់លោក Donald Trump ជាប្រធានាធិបតីសហរដ្ឋអាមេរិកទី 47 ។ អាជ្ញាធរអាមេរិកបានបញ្ជាឱ្យ TSMC បញ្ឈប់ការនាំចេញនូវបន្ទះឈីប AI ទំហំ 7nm និងតូចជាងនេះទៅឱ្យក្រុមហ៊ុនចិន មិនតែប៉ុណ្ណោះសហរដ្ឋអាមេរិកក៏ហាមឃាត់ក្រុមហ៊ុន Samsung មិនឲ្យនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិនដូចគ្នា។

ក្រុមហ៊ុនចិនដែលពឹងផ្អែកលើ TSMC សម្រាប់ការផ្គត់ផ្គង់ semiconductor ឥឡូវនេះកំពុងប្រឈមមុខនឹងស្ថានភាពដ៏លំបាក។
ក្រុមហ៊ុនចិនឥឡូវ​នេះនៅសល់តែ SMIC ដែលជាជម្រើសសម្រាប់ការផ្គត់ផ្គង់បន្ទះឈីប ចម្បងរបស់ពួកគេ។ SMIC កំពុងធ្វើការលើបន្ទះឈីប 7nm ប៉ុន្តែវាប្រើប្រាស់ឧបករណ៍ DUV ចាស់ៗប៉ុណ្ណោះ។

ការដាក់ទណ្ឌកម្មនេះ​អាច​ជំរុញ​ឱ្យ​ប្រទេស​ចិន​ក្លាយ​ជា​ឯករាជ្យ​ផ្នែក​បច្ចេកវិទ្យា​ដោយ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​អេឡិចត្រូនិក​ផ្ទាល់​ខ្លួន។ ខណៈពេលដែលអាមេរិកមិនចង់ឲ្យចិនពឹងផ្អែកលើក្រុមហ៊ុនដែលមានឥទ្ធិពលរបស់សហរដ្ឋអាមេរិកនោះឡើយ ហើយចិនអាចនឹងធ្វើឲ្យបានកាន់តែល្អនៃផលិតផលបច្ចេកវិទ្យារបស់ខ្លួនដើម្បីប្រកួនប្រជែងឲ្យកាន់តែច្រើន។

ប្រភព : ceotech