Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
មិនធម្មតា! Gove អាចបើកបរលើផ្លូវក៏បានហោះហើរក៏បានរបស់ប្រទេសចិន - techlist

មិនធម្មតា! Gove អាចបើកបរលើផ្លូវក៏បានហោះហើរក៏បានរបស់ប្រទេសចិន

Gove គឺជាយានជំនិះដែលបង្កើតដោយក្រុមហ៊ុន Guangzhou Automobile Group ដែលអាចបើកបរទាំងនៅដងលើផ្លូវ និងហោះហើរបានផងដែរ ដោយផ្តល់នូវជម្រើសដឹកជញ្ជូនដែលអាចបត់បែនបានយ៉ាងទំនើប។ ប៉ុន្តែវាអាចដាក់​អ្នក​ដំណើរបាន​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​វាអាច​ហោះ​ដោយ​ស្វ័យ​ប្រវត្តិ ឬ​អាច​ធ្វើការបញ្ជា​ពី​ចម្ងាយដោយ The Gove បានរចនាឡើងនឹងដំណើរការក្នុងទីក្រុងជាពីសេស។

មិនតែប៉ុណ្ណោះ យានជំនិះគឺវាមានផ្នែកសំខាន់ពីរដាច់ដោយឡែកពីគ្នា គឺជើងហោះហើរ និង តួរខ្លួនដែលបើកបរលើផ្លូវ ដែលវាអាចភ្ជាប់គ្នាដោយមានប្រសិទ្ធភាព។

នៅក្នុងវីដេអូ CGI មួយបានបង្ហាញពីការបើកបរនិងហោះហើររបស់ Gove ដោយបង្ហាញពីរបៀបដែលជើងហោះហើររបស់វាអាចលើកខ្លួនចេញពីតួដែលផ្លាស់ទីដោយផ្ទាល់ ហើយតួរបស់វាឱ្យបើកបរដោយខ្លួនឯងទៅកាន់ស្ថានីយសាកថ្មដោយស្វ័យប្រវត្តិតែម្តង។ នេះបង្ហាញពីការយកចិត្តទុកដាក់របស់ GAC ទៅលើការផ្លាស់ប្តូរ រវាងការធ្វើដំណើរតាមផ្លូវគោក និងផ្លូវអាកាស ដែលធ្វើឱ្យយានជំនិះអាចធ្វើការចល័តក្នុងទីក្រុងដែលអាចបត់បែនបាន។

យន្តហោះ Gove ត្រូវបានរចនាឡើងដោយវាអាចហោះហើរបានចម្ងាយរហូតដល់ 200 គីឡូម៉ែត្រ (124 ម៉ាយ) ហើយត្រូវបានបំពាក់ដោយម៉ាស៊ីន 12 និងម៉ូទ័រអេឡិចត្រិច ជាមួយនឹងថ្មផ្តល់ថាមពលរបស់វា។ ក្រុមហ៊ុន Guangzhou Automobile Group ក៏គ្រោងនឹងបង្កើតស្ថានីយ៍សាកថ្ម ជាចម្បងគ្រប់កន្លែងនៅក្នុងទីក្រុង និងតំបន់ជនបទជាដើម ដែលនឹងត្រូវបានបំពាក់ដោយថាមពលពន្លឺព្រះអាទិត្យ។ ស្ថានីយ៍ទាំងនេះនឹងអាចឱ្យជើងហោះហើរបញ្ចូលថាមពលឡើងវិញ និងភ្ជាប់ជាមួយនឹងតួផ្សេងគ្នាបាននៅឯគោលដៅរបស់វាដែលបានកំណត់ ហើយម្យ៉ាងវិញទៀតប្រសិនបើកន្លែងស្ថានីយសាកថ្មពេញពេក ជាមួយនឹងតួមិនអាចចូលសាកបាន នោះវាអាចត្រូវបានជំរុញដោយស្វ័យទៅកាន់ស្ថានីយផ្សេងទៀតដើម្បីបញ្ចូលថ្ម។

Gove បានធ្វើការហោះហើរលើកដំបូងរបស់ខ្លួនក្នុងអំឡុងពេលព្រឹត្តិការណ៍ Tech Day ឆ្នាំ 2023 ជាមួយ ដែលបង្ហាញដោយគេហទំព័រព័ត៌មានរបស់ GAC Group ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនមិនបានបញ្ចេញព័ត៌មានលម្អិតជាក់លាក់អំពីជើងហោះហើរដំបូងខ្លួនឡើយ។
ប្រភព : guangzhou