ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថាគ្រោងនឹងដាក់បង្ហាញនូវ variable-aperture ដែលអាចផ្លាស់ប្តូរ Aperture បាននៅក្នុង iPhone 18 របស់ខ្លួន ដែលគ្រោងនឹងចេញនៅឆ្នាំ 2026។ មុខងារនេះដែលកែតម្រូវកម្រិត Aperture របស់កាមេរ៉ាដោយផ្អែកលើលក្ខខណ្ឌពន្លឺ ដើម្បីចាប់យករូបភាពកាន់តែច្បាស់ ត្រូវបានប្រើប្រាស់នៅលើ Android ដូចជា Samsung តាំងពីឆ្នាំ 2018 មក។
Apple ត្រូវបានគេរំពឹងថានឹងធ្វើការកែលម្អ និងបង្កើនប្រសិទ្ធភាពបច្ចេកវិទ្យា Variable-aperture សម្រាប់ការប្រតិបត្តិកាន់តែប្រសើរ។
យោងតាមអ្នកវិភាគដ៏ល្បីល្បាញ Ming-Chi Kuo បច្ចេកវិទ្យានេះប្រហែលជាផ្តាច់មុខសម្រាប់ម៉ូដែល iPhone 18 Pro & iPhone 18 Pro max។
បន្ថែមពី variable-Aperture ដែលអាចផ្លាស់ប្តូរនៅលើ ស៊េរី iPhone 18 អាចនឹងមានការអាប់ដេតសំខាន់ៗផ្សេងទៀត ដូចជាបន្ទះឈីប 2nm ទោះបីជាវាអាចមាននៅលើម៉ូដែលមួយចំនួនប៉ុណ្ណោះ ដោយសារតម្លៃផលិតខ្ពស់ក៏ដោយ។
ប្រភព : 9to5mac