Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
OPPO បានដាក់បង្ហាញជាផ្លូវការនូវស្មាតហ្វូន Reno13 និង Reno13 Pro របស់ខ្លួននៅក្នុងប្រទេសចិន - techlist

OPPO បានដាក់បង្ហាញជាផ្លូវការនូវស្មាតហ្វូន Reno13 និង Reno13 Pro របស់ខ្លួននៅក្នុងប្រទេសចិន

ដោយស្មាតហ្វូនទាំងពីរម៉ូដែលនេះក៏មានមុខសំខាន់ៗដែរ ដូចជា Reno13 មានអេក្រង់ AMOLED រាងសំប៉ែតទំហំ ៦.៥៩ អ៊ីញ ខណៈពេលដែលម៉ូដែល Pro មានអេក្រង់ AMOLED ទំហំ ៦.៨៣ អ៊ីញ។ ឧបករណ៍ទាំងពីរនេះភ្ជាប់មកជាមួយគុណភាពបង្ហាញ 1.5K និងបច្ចេកវិទ្យាបន្ថយពន្លឺ PWM ប្រេកង់ខ្ពស់កម្រិតខ្ពស់ 3840Hz។

OPPO Reno13 និង Reno13 Pro ត្រូវបានបំពាក់ដោយបន្ទះឈីប MediaTek Dimensity 8350 ដ៏មានអានុភាព ហើយវាផ្តល់នូវ RAM ដល់ទៅ 16GB និងអង្គផ្ទុកទិន្នន័យ 1TB សម្រាប់ដំណើរការខ្ពស់។ ទូរស័ព្ទនេះក៏រួមបញ្ចូលផងដែរនូវបន្ទះឈីប X1 ថ្មី។

OPPO Reno13 និង Reno13 Pro ត្រូវបានបំពាក់ដោយកាមេរ៉ាកម្រិតខ្ពស់ សម្រាប់កាមេរ៉ាខាងក្រោយមានទំហំ 50MP, កាមេរ៉ា ultra-wide 8MP និងកាមេរ៉ាខាងមុខទំហំ 50MP autofocus ។ សម្រាប់ម៉ូដែល Pro ក៏មាន 50MP periscope telephoto ជាមួយនឹង 3.5X Zoom ។

បើនិយាយពីថាមពលថ្មវិញ Reno13 មានថាមពលថ្ម 5600mAh ខណៈពេលដែល Reno13 Pro មានថាមពលថ្ម 5800mAh ដោយវាគាំទ្រការសាកថ្មលឿន 80W។ហើយម៉ូដែល Pro ក៏គាំទ្រការសាកឥតខ្សែ 50W ។

វាក៏បំពាក់ជាមួយស៊ុមដែកដ៏រឹងមាំ និងបំពាក់អាវក្រោះការពារ ទឹក និង ធូលី កម្រិត (IP66, IP68, និង IP69)។ លើសពីនេះ ស្មានហ្វូននេះក៏មានមុខងារស្កេនក្រយៅដៃលើអេក្រង់អុបទិក ដើម្បីសុវត្ថិភាពផងដែរ។
ប្រភព : fonearena