Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
តម្លៃ Bitcoin បានកើនឡើងរហូតដល់ $100,000 - techlist

តម្លៃ Bitcoin បានកើនឡើងរហូតដល់ $100,000

ការកើនឡើងនៃតម្លៃ Bitcoin បន្ទាប់ពីការប្រកាសការជាប់ឆ្នោតរបស់ប្រធានាធិបតី Donald Trump ហើយលោកក៏បានតែងតាំងលោក Paul Atkins ដើម្បីដឹកនាំគណៈកម្មការមូលបត្រអាមេរិក (SEC) ។ ការតែងតាំងនេះត្រូវបានគេមើលឃើញថាជាការអភិវឌ្ឍន៍វិជ្ជមានសម្រាប់ទីផ្សាររូបិយប័ណ្ណគ្រីបតូ។

ហើយតម្លៃរបស់ Bitcoin ក៏បានកើនឡើងដោយសារតែអ្នកវិនិយោគបានរំពឹងថានឹងមានភាព ច្បាស់លាស់ជាងមុនសម្រាប់រូបិយប័ណ្ណគ្រីបតូ ហើយរដ្ឋាភិបាលក៏កាន់តែគាំទ្រដល់គ្រីបតូ បន្ទាប់ពីការបោះឆ្នោតរបស់លោក Trump ឈ្នះ។ ការរំពឹងទុកនេះបាននាំឱ្យមានការវិនិយោគកាន់តែច្រើននៅក្នុង Bitcoin ក៏ដូចជានៅក្នុងគ្រីបតូផងដែរ។

ម្យ៉ាងទៀត Bitcoin កើនឡើងដោយសារតែអ្នកវិនិយោគទាំងអស់សង្ឃឹមថារដ្ឋាភិបាលថ្មីនឹងចាត់វិធានការវិជ្ជមានដូចជាការបង្កើតក្រុមប្រឹក្សាដើម្បីផ្តល់ប្រឹក្សាលើរូបិយប័ណ្ណគ្រីបតូ និងអាចបង្កើតទុនបម្រុងនៃ Bitcoin ។ ការតែងតាំងលោក Paul Atkins ជាប្រធាន SEC ត្រូវបានចាត់ទុកថាជាដំណឹងល្អសម្រាប់ឧស្សាហកម្មគ្រីបតូ ជាពិសេសបន្ទាប់ពីលោក Gary Gensler ដែលជាប្រធានបច្ចុប្បន្នបានប្រកាសថាគាត់នឹងចុះចេញពីតំណែង។

ប្រភព : cbsnews